បទសម្ភាសន៍អ្នកវិនិយោគ១០០នាក់នៅប្រទេសតាមបណ្តោយ​ “ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” លោក តឹង ភីពីង និយាយអំពីធុរកិច្ច និងឱកាសនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា តឹង ភីពីង ជាជនជាតិចិន សញ្ជាតិខ្មែរ និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហេ្សងហេងគ្រុប បានទទួលសម្ភាសន៍ និងបានលើកឡើងថា កម្ពុជាកំពុងសហការជំរុញការវិនិយោគរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងអាកប្បកិរិយា និង សកម្មភាពយ៉ាងសកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមជាប្រទេសជិតខាងដ៏សំខាន់មួយរបស់ប្រទេសចិន ប្រទេសកម្ពុជាគឺជាប្រទេសដ៏អាថ៌កំបាំងមួយ នៅក្នុងការយល់ឃើញរបស់មនុស្សជាច្រើន ហើយចំណាប់អារម្មណ៍របស់ពិភពលោកមកលើប្រទេសកម្ពុជានាពេលថ្មីៗនេះភាគច្រើនត្រូវបានប៉ះពាល់ដោយការពិពណ៌នាជាអវិជ្ជមាន។ តើបរិយាកាសធុរកិច្ច និងស្ថានភាពសង្គមកម្ពុជាយ៉ាងណាដែរ? តើអ្វីជាឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជាក្នុងបរិបទ អន្តរជាតិថ្មី? នៅក្នុងកម្មវិធី “កិច្ចសម្ភាសន៍អ្នកវិនិយោគ១០០នាក់ នៅប្រទេសតាមបណ្តោយខ្សែក្រវ៉ាត់ មួយ និងផ្លូវមួយ” នេះ យើងបានគោរពអញ្ជើញ លោកឧកញ៉ា តឹង ភីពីង ដែលជាជនជាតិចិន សញ្ជាតិខ្មែរ និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហ្សេងហេងគ្រុប ធ្វើការបកស្រាយដោយឈរលើទស្សនវិស័យ ជាអនេកជនចិននៅកម្ពុជា អំពីបរិយាកាសធុរកិច្ច ការវិនិយោគឧស្សាហកម្ម និងការអភិវឌ្ឍន៍នាពេល អនាគតរបស់កម្ពុជា ក្នុងនាមជាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនថ្មី។

ខាង​ក្រោម​នេះ​គឺ​ជា​​កិច្ច​សម្ភាសន៍​ទាំងស្រុងជាមួយ​លោក​ឧកញ៉ា តឹង ភីពីង៖

១. អំពីបរិយាកាសធុរកិច្ចនៅកម្ពុជា

សំណួរ៖ សូមលោកឧកញ៉ាមេត្តារៀបរាប់ ថាតើគុណសម្បត្តិ បញ្ហាប្រឈម និងឱកាសនៃបរិយាកាស ធុរកិច្ចរបស់កម្ពុជាមានអ្វីខ្លះ?

លោកឧកញ៉ា តឹង ភីពីង៖ បើនិយាយពីគុណសម្បត្តិ កម្ពុជាជាទីផ្សារដែលកំពុងរីកចម្រើនថ្មីមួយ ដែលក្រុមអ្នកវិនិយោគបានមើលឃើញពីសារៈសំខាន់នៃគោលនយោបាយរូបិយប័ណ្ណដ៏ទាក់ទាញ និងជា កន្លែងដែលមានសក្តានុពលសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មជាច្រើនប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជាមាន ការបើកចំហយ៉ាងពេញលេញ ហើយគោលនយោបាយវិនិយោគរបស់ខ្លួនក៏កំពុងត្រូវបានធ្វើឲ្យប្រសើរ ឡើង និងបើកចំហរផងដែរ ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ក៏កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ផងដែរ។ ផ្លូវល្បឿនលឿនដំបូងគេពីភ្នំពេញទៅក្រុងព្រះសីហនុដែលបានបើកឱ្យធ្វើចរាចរអស់រយៈពេល ជាងកន្លះឆ្នាំមកនេះ បាននាំឱ្យប្រទេសកម្ពុជាមានការប្រែមុខមាត់យ៉ាងជាក់ច្បាស់។ រីឯការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទី​២​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ភាគ​ខាងកើត​ព្រំប្រទល់ប្រទេស​កម្ពុជា​-​វៀតណាម ក៏​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ២០២៣។ ជាងនេះទៅទៀត អាកាសយានដ្ឋានទី៤ ក្នុងប្រទេស ដែលមានទីតាំងនៅតារាសាគរក្នុងខេត្តកោះកុង ភាគខាងលិចនៃប្រទេសកម្ពុជា បានបំពេញលក្ខខណ្ឌ គ្រប់គ្រាន់ក្នុងការហោះហើរ ហើយគ្រោងនឹងបើកដំណើរការពេញលេញនាពេលខាងមុខនេះ។ លើសពី នេះទៀត លំហូរចូលមកនៃសហគ្រាសបរទេសជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សបញ្ជាក់យ៉ាងច្បាស់ថា បរិយាកាសធុរកិច្ចនៅកម្ពុជាកំពុងអភិវឌ្ឍទៅតាមទិសដៅដែលវិនិយោគិនរំពឹងទុក។ បើក្រឡេកទៅមើល បញ្ហាប្រឈម បច្ចុប្បន្នបរិយាកាសធុរកិច្ចរបស់កម្ពុជាប្រឈមទៅនឹងបញ្ហាដែលលេចធ្លោបំផុតនោះ គឺ ការកង្វះខាតជាខ្លាំងលើវិស័យធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ ចំណុចនេះគឺជាអ្វីដែលខ្ញុំ មានអារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដំណើរការអាជីវកម្មរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ បើនិយាយពី កាលានុវត្តភាពវិញ កម្ពុជាមានឱកាសផ្នែកឧស្សាហកម្មជាច្រើនដែលត្រៀមនឹងពង្រីក ដូចជាឧស្សាហកម្ម ទេសចរណ៍វប្បធម៌ និងកសិកម្ម ហើយក៏មានឱកាសជាច្រើនទៀតដែលផ្តល់ឱ្យដោយការអភិវឌ្ឍន៍ដីធ្លី តាមរយៈការលើកកម្ពស់ឧស្សាហកម្ម ទាំងនេះគឺជាឱកាសអភិវឌ្ឍដែលអ្នកវិនិយោគ ឬស្ថាប័នវិនិយោគ គួរចាប់យក។ ជាពិសេសវិស័យកសិកម្ម ដោយសារបច្ចុប្បន្នវិស័យកសិកម្មរបស់កម្ពុជាស្ថិតនៅក្នុងយុគ សម័យកសិកម្មបែបប្រពៃណីនៅឡើយ ហើយកម្រិតនៃឧស្សាហូបនីយកម្មមានការខ្វះខាតយ៉ាងខ្លាំង។ ដូច្នេះ​ការ​សម្រេច​បាន​នូវ​ឧស្សាហូបនីយកម្ម​គឺជា​ទិសដៅ​សំខាន់ ​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កសិកម្ម​របស់​កម្ពុជា។

សំណួរ៖ តើរាជ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្តគោលនយោបាយ និង​វិធានការ​អ្វីខ្លះ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច?

លោកឧកញ៉ា តឹង ភីពីង៖ ជាបឋម រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងកំណែទម្រង់បន្ថែមទៀតនូវច្បាប់ និងបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងការវិនិយោគបរទេស ទន្ទឹមនឹងនោះដែរ ក៏កំពុងជំរុញយ៉ាងសកម្មដល់ អង្គការសង្គមនានាក្នុងការបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់ក្រុមអ្នកស្វែងរកការងារធ្វើជា មូលដ្ឋាន និងលើកទឹកចិត្តដល់និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅបរទេសត្រឡប់មកប្រទេស ខ្លួនវិញដើម្បីចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិ កត្តាទាំងអស់នេះហើយដែលត្រូវបានគេជឿជាក់ថា នឹង ដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគពីបរទេស។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏ កំពុងធ្វើកំណែទម្រង់បទដ្ឋានច្បាប់ និងការត្រួតពិនិត្យបន្ថែមទៀត ទាក់ទងនឹងការទាក់ទាញវិនិយោគ។

សំណួរ៖ តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិរបស់កម្ពុជាក្នុងការប្រកួតប្រជែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍?

លោកឧកញ៉ា តឹង ភីពីង៖ កម្រិតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូលរបស់កម្ពុជា មិនមានលក្ខណៈពិសេស ក្នុងចំណោមប្រទេសអាស៊ាននោះទេ ប៉ុន្តែបើយើងនិយាយពីគោលនយោបាយរូបិយវត្ថុវិញ ការចរាចររូបិយប័ណ្ណក្នុងស្រុកប្រាក់រៀល និងប្រាក់ដុល្លាអាមេរិកឲ្យដំណើរការទន្ទឹមគ្នា គឺជាកត្តាដែលអាចទាក់ទាញ វិនិយោគិនអន្តរជាតិបានយ៉ាងច្រើន។ លើសពីនេះទៀត គោលនយោបាយគ្រប់គ្រងរូបិយប័ណ្ណបរទេស របស់រាជរដ្ឋាភិបាលកម្ពុជាក៏មានភាពងាយស្រួល ដូច្នេះហើយកម្ពុជាមានគុណសម្បត្តិលេចធ្លោក្នុងការ ទាក់ទាញវិនិយោគិនដែលប្រទេសអាស៊ានផ្សេងទៀត និងសូម្បីតែប្រទេសកំពុងអភិវឌ្ឍន៍ក៏មិនមានដែរ។ អ្វីដែលមិនអាចប្រកែកបាននោះគឺ សន្ទស្សន៍សុភមង្គលរបស់ប្រជាជនកម្ពុជាក៏មានកម្រិតខ្ពស់ផងដែរ។ រីឯគុណវិបត្តិប្រហែលមានដូចជា៖ វិធានការណ៍លើកទឹកចិត្តក្នុងការវិនិយោគឱ្យចំគោលដៅ កង្វះខាតអ្នក មានទេពកោសល្យឆ្នើម ច្បាប់និងបទប្បញ្ញត្តិឧស្សាហកម្ម និងការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវធ្វើឱ្យ ប្រសើរឡើងបន្ថែមទៀត។

២. អំពីបរិយាកាសវិនិយោគឧស្សាហកម្ម និងឱកាស​

សំណួរ៖ តើ​ឧស្សាហកម្ម​ណា​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​ដែល​លោកឧកញ៉ា​យល់​ថា​មាន​សក្ដានុពល ក្នុងការ  វិនិយោគ និង​អភិវឌ្ឍន៍​? ជាមួយនឹងការរៀបចំឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តើឱកាស វិនិយោគនៅកម្ពុជាក្នុងវិស័យផលិតកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាដើមយ៉ាងដូចម្តេចដែរ?

លោកឧកញ៉ា តឹង ភីពីង៖ នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសក្តានុពលខ្លាំងបំផុតសម្រាប់ការវិនិយោគនោះគឺវិស័យទេសចរណ៍វប្បធម៌ កសិកម្ម និងការផលិតបែបប្រពៃណីដែលពឹងផ្អែកលើធនធានមនុស្ស។ នាពេលកន្លងមក ដោយសារដែនកំណត់នៃដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍន៍របស់កម្ពុជា ប្រទេសកម្ពុជាទាំងមូលមិនបានធ្វើសមាហរណកម្មល្អទៅក្នុងប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកនោះទេ។ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃ “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់” (RCEP) រួមជាមួយនឹងការកើនឡើងនៃទំហំពាណិជ្ជកម្ម និងកម្រិតនៃការប្រើប្រាស់ក្នុងស្រុកនៅក្នុង ប្រទេសកម្ពុជាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាបានចាប់ផ្តើមដើរតួនាទីកាន់តែសំខាន់នៅក្នុងប្រព័ន្ធខ្សែ សង្វាក់ផ្គត់ផ្គង់ពិភពលោក។ ម្យ៉ាងវិញទៀត ឧស្សាហកម្មផលិតកម្មរបស់កម្ពុជាស្ថិតនៅក្នុងកម្រិតទាប នៅឡើយ ដូចជាឧស្សាហកម្មធុនស្រាលរួមមានសម្លៀកបំពាក់ និងវ៉ាលីជាដើម ប្រៀបដូចនឹងប្រទេសចិន ក្នុងទសវត្សរ៍ឆ្នាំ៩០ ហើយការផលិតបែបទំនើបមិនទាន់មានភាពរីកចម្រើននៅឡើយទេ។ ចំពោះការ វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វាពិតជាមានឱកាសច្រើនណាស់។ ឧទាហរណ៍ ផ្លូវល្បឿនលឿនផ្លូវដែក បណ្តាញឧស្ម័នក្នុងក្រុងជាដើមគឺសុទ្ធតែត្រូវការនូវការចូលរួមវិនិយោគពីសកល។ ទីមួយ៖ ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធអាចទទួលបានអត្ថប្រយោជន៍រយៈពេលវែង។ ទីពីរ៖ ការវិនិយោគ អាចជួយប្រទេសកម្ពុជាលើកកម្ពស់កម្រិតជីវភាពរស់នៅទាំងមូលរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ ប្រសិទ្ធភាពប្រតិបត្តិការក្នុងសង្គម។

សំណួរ៖ តើស្ថានភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព និងវិស័យផ្សេងទៀតរបស់កម្ពុជាយ៉ាងដូចម្តេចដែរ?

លោកឧកញ៉ា តឹង ភីពីង៖ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន កម្ពុជានៅខ្វះបរិយា កាសឧស្សាហកម្ម និងធនធានមនុស្សពាក់ព័ន្ធ។ ប៉ុន្តែចំពោះការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និង ពាណិជ្ជកម្មអេឡិចត្រូនិក កម្ពុជាទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ នៅក្នុងវិស័យអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាព ជាបឋមខ្ញុំគិតដល់នោះគឺនិរន្តរភាពនៃបរិស្ថានអេកូឡូស៊ី។ ប្រទេសកម្ពុជាសព្វថ្ងៃនេះ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារបរិស្ថាន ហើយចំពោះឧស្សាហកម្មដែលមានការបំពុលខ្លាំង រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់អាកប្បកិរិយាដោយសុខចិត្តលះបង់ផលប្រយោជន៍សេដ្ឋកិច្ចខ្ពស់ ក៏មិន ដូរទៅនឹងការបំផ្លិចបំផ្លាញបរិស្ថានដែរ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងជំរុញខ្លាំងលើវិស័យ ថាមពលថ្មី និងបច្ចេកវិទ្យាថ្មីៗមួយចំនួនផងដែរ។​

៣. អំពីនិន្នាការអភិវឌ្ឍន៍នាពេលអនាគត និងទិសដៅសេដ្ឋកិច្ច

សំណួរ៖ តើ​លោកឧកញ៉ា​ព្យាករណ៍​ពី​និន្នាការ​អភិវឌ្ឍន៍​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​យ៉ាង​ណាដែរ?

លោកឧកញ៉ា តឹង ភីពីង៖ ដោយសារមានទីតាំងភូមិសាស្រ្តនៅចំកណ្តាលនៃតំបន់អាស៊ាន ប្រទេសកម្ពុជាមានគុណសម្បត្តិ និងភាពងាយស្រួលច្រើនក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកជាមួយនឹងប្រទេសជិតខាង។ គួបផ្សំជាមួយនឹងគោលនយោបាយរូបិយវត្ថុដ៏ល្អប្រសើរ និងហេដ្ឋារចនាសម្ព័ន្ធដែលបានកំពុង អភិវឌ្ឍជាបន្តបន្ទាប់ ខ្ញុំជឿជាក់ថាដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលខាងមុខរបស់កម្ពុជាច្បាស់ជានឹង ប្រព្រឹត្តទៅតាមការរំពឹងទុករបស់អ្នកវិនិយោគ។ បន្ទាប់​ពី​ការ​បោះឆ្នោត​នៅ​ខែ​កក្កដាខាងមុខនេះរួច រាជរដ្ឋាភិបាល​ថ្មី​នឹង​បង្ហាញ​វត្តមានយុវជនជំនាន់ក្រោយ។ ច្បាប់ និងបទប្បញ្ញត្តិមួយចំនួនក្នុងការការពារ និង លើកទឹកចិត្តការវិនិយោគពីបរទេសក៏កំពុងត្រូវបានកែលម្អជាបន្តបន្ទាប់ ដូច្នេះការអភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ពិតជានឹងកាន់តែលឿនជាងកាលពី ២០ ឆ្នាំមុន។

សំណួរ៖ តើ​កម្ពុជា​ដោះស្រាយ​យ៉ាងណា​ចំពោះ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក ជាពិសេស​បញ្ហា​ដូចជា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក?​

លោកឧកញ៉ា តឹង ភីពីង៖ វាជាការពិតដែលស្ថិរភាពនៃពិភពលោកសព្វថ្ងៃនេះបានជួបប្រទះនឹងបញ្ហា ប្រឈមដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែវាក៏ដោយសារតែបញ្ហានេះដែរ កម្ពុជាក៏បានចាប់យកឱកាស ដើម្បីទទួលបានស្ថានភាពអំណោយផលមួយចំនួន។ មួយរយះមុននេះ ខ្ញុំបានអានអត្ថបទមួយដែលបាន លើកឡើងថា ភូមិសាស្ត្រនយោបាយអាចនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសអាស៊ាន ការលើក ឡើងនេះគឺជាការពិត នៅក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក កម្ពុជាបាន ទទួលផលប្រយោជន៍រួចទៅហើយ។

សំណួរ៖ តើលោកឧកញ៉ាអាចនិយាយអំពីតួនាទីរបស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ” និងការរំពឹងទុកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិនបានដែរឬទេ?

លោកឧកញ៉ា តឹង ភីពីង៖ ពិតណាស់ថា គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” គឺអស្ចារ្យណាស់។ ដូចដែលយើងបានពិភាក្សាគ្នាអម្បាញ់មិញនេះ កម្ពុជាមិនត្រឹមតែអាចទទួលបានអត្ថប្រយោជន៍ពីជម្លោះ ពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ និងភាពងាយស្រួល នៃសមាហរណកម្មសេដ្ឋកិច្ច ក្រោមគំនិតផ្តួចផ្តើមវិនិយោគនៃ “ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” នេះផងដែរ។​និយាយដោយត្រង់ វាគឺជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់កម្ពុជា ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន។

៤. អំពីកាលានុវត្តភាពអភិវឌ្ឍន៍របស់កម្ពុជាក្នុងការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក

សំណួរ៖ តើ​លោកឧកញ៉ា​យល់ឃើញ​យ៉ាង​ណា​ចំពោះ​ឱកាស​អភិវឌ្ឍន៍​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​អំឡុង​ពេលនៃ​ការ​ប្រកួត​ប្រជែង​រវាង​ប្រទេស​ចិន-សហរដ្ឋអាមេរិក?

លោកឧកញ៉ា តឹង ភីពីង៖ រដ្ឋាភិបាលចិនមិនមានការស្ទាក់ស្ទើរក្នុងការគាំទ្រ និងជួយដល់កម្ពុជាឡើយ    ខណៈដែលសហរដ្ឋអាមេរិកនៅតែបន្តរំខានដល់ទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន កម្ពុជាបានប្រកាន់យកអាកប្បកិរិយា និងសកម្មភាពជាវិជ្ជមាន ដើម្បីសហការនិងជំរុញការវិនិយោគរបស់ ចិននៅក្នុងតំបន់មួយនេះ។ បើយើងមើលនៅក្នុងវិសាលភាពជាក់ស្តែង សមិទ្ធិផលនៃការអភិវឌ្ឍន៍ដែល ទទួលបាន ឬកំពុងសម្រេចបានរបស់ប្រទេសកម្ពុជា ភាគច្រើនគឺដោយសារឱកាស​អភិវឌ្ឍន៍ដែលនាំមក ដោយសារការ​ប្រកួត​ប្រជែង​រវាង​ប្រទេស​ចិន និងសហរដ្ឋអាមេរិក។

៥. ទស្សនទានលើឱកាសវិនិយោគ បរិយាកាសធុរកិច្ច និងការអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា

សំណួរ៖ ក្នុងនាមជាអ្នកដឹកនាំសហគ្រាសពហុឧស្សាហកម្ម តើលោកឧកញ៉ាវាយតម្លៃយ៉ាងដូចម្តេច ចំពោះឱកាសវិនិយោគទូទៅ និងឱកាសអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា?

លោកឧកញ៉ា តឹង ភីពីង៖ ខ្ញុំ​បានមករស់នៅប្រទេសកម្ពុជា​ជាង​២០​ឆ្នាំ​មក​ហើយ ខ្ញុំ​មាន​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រទេស​នេះ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់​ចំពោះ​ការ​អភិវឌ្ឍន៍​​នាពេល​អនាគត របស់កម្ពុជា។ ចាប់តាំងពីក្រុមហ៊ុនហ្សេងហេងគ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ មកទល់បច្ចុប្បន្ន ការវិនិយោគរបស់ក្រុមហ៊ុនបានចូលរួមក្នុងឧស្សាហកម្មជាច្រើន។ ការសម្រេចចិត្តដែលខ្ញុំបានធ្វើទាំងនេះ គឺផ្អែកទៅលើការជឿជាក់ដ៏ពេញលេញរបស់ខ្ញុំ ចំពោះឱកាសអភិវឌ្ឍន៍ឧស្សាហកម្មនាពេលអនាគតរបស់ កម្ពុជា។ មួយវិញ​ទៀត​ គឺលក្ខខណ្ឌអាកាសធាតុ និងកង្វះខាតនៃផលិតកម្ម​របស់​កម្ពុជាបាននាំ​មក​នូវ​ឱកាស​ជាច្រើន​សម្រាប់​ការ​អភិវឌ្ឍន៍។ លើសពីនេះទៀត ការប្រើប្រាស់វិធីសាស្រ្តគ្រប់គ្រងបែបវិទ្យាសាស្ត្រ ទំនើប និងបច្ចេកទេសដាំដុះនឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ធំដល់ឧស្សាហកម្មកសិកម្មរបស់កម្ពុជា។ ប្រទេសកម្ពុជាសម្បូរទៅដោយធនធានទេសចរណ៍ ជាមួយនឹងការបញ្ចប់នៃការរីករាលដាលនៃជំងឺកូវីដ- ១៩ និងការបើកឡើងវិញនៃទេសចរណ៍ពិភពលោក នឹងនាំមកនូវអត្ថប្រយោជន៍លើសពីការរំពឹងទុកថ្មី មួយទៀត សម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យទេសចរណ៍។

សំណួរ៖ តើការរៀបចំផែនការវិនិយោគរបស់ក្រុមហ៊ុនហ្សេងហេងគ្រុបនៅកម្ពុជាមានអ្វីខ្លះ? តើ​លោក ឧកញ៉ា​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​ការ​អភិវឌ្ឍ​ន៍នាពេលអនាគត​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា?

លោកឧកញ៉ា តឹង ភីពីង៖ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនហ្សេងហេងគ្រុប បានចូលរួមវិនិយោគក្នុងវិស័យ អចលនទ្រព្យទេសចរណ៍ សណ្ឋាគារ ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ការវិនិយោគ ពាណិជ្ជកម្មអេឡិច ត្រូនិក ថាមពលបៃតង វប្បធម៌ និងឧស្សាហកម្មទេសចរណ៍។ យើងបានសម្រេចធ្វើការវិនិយោគលើវិស័យ ទាំងនេះ គឺបន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅ និងវាយតម្លៃយ៉ាងម៉ត់ចត់លើទីផ្សារកម្ពុជា រួចមក។ ការវិនិយោគលើវិស័យឧស្សាហកម្មរបស់កម្ពុជាគឺបានកំពុងឈានចូលដល់យុគសម័យថ្មីមួយនៃ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងការបើកដំណើរការនូវផ្លូវល្បឿនលឿនដំបូងគេ។

សំណួរ៖ តើ​លោក​ឧកញ៉ាមាន​យោបល់​អ្វី​ខ្លះ​សម្រាប់​ការ​កែលម្អ និង​លើក​កម្ពស់​បរិយាកាស​អាជីវកម្ម​នៅ​កម្ពុជា? តើ​ធ្វើ​ដូចម្តេច​ដើម្បី​ជួយជំរុញ​កម្ពុជាអាចធ្វើការ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ឱ្យ​បាន​ច្រើន និង​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចខ្លួន?

លោកឧកញ៉ា តឹង ភីពីង៖ នាពេលបច្ចុប្បន្ន អ្វីដែលកម្ពុជាត្រូវកែលម្អជាបន្ទាន់គឺការពង្រឹងការត្រួតពិនិត្យ ចំពោះក្រុមអ្នកអនុវត្តច្បាប់ បង្កើតច្បាប់និងបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសិទ្ធិ និងផល ប្រយោជន៍របស់អ្នកវិនិយោគ ដោយកែលម្អបរិយាកាសធុរកិច្ចចាប់ពីរឹសគុល និងផ្តល់ឱ្យវិនិយោគិន សកល ជាមួយនឹងបរិយាកាសអាជីវកម្មប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។

៦. អំពីបញ្ហាហានិភ័យផ្នែកនយោបាយ និងស្ថិរភាពសង្គម

សំណួរ៖ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍នយោបាយក្នុងស្រុកនៅកម្ពុជាបានផ្លាស់ប្តូរខ្លះ តើមាន ផលប៉ះពាល់អ្វីខ្លះដល់បរិយាកាសវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា?

លោកឧកញ៉ា តឹង ភីពីង៖ តាមពិត​ទៅការផ្សព្វផ្សាយ​នៅ​ខាង​ក្រៅ​គឺ​ជា​ពាក្យ​ចចាមអារ៉ាម​ច្រើន​ជាង ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មាន​ស្ថិរភាព​ណាស់។ នៅឆ្នាំ២០១៨ គណបក្សសង្រ្គោះជាតិដែលជា បក្សប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជាត្រូវបានរំសាយ ហើយសមាជិកគណបក្សសង្គ្រោះជាតិភាគ ច្រើនបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដូច្នេះសព្វថ្ងៃនេះស្ថានភាពរបស់កម្ពុជាមានសភាព សុខដុមរមនា។ លើស​ពី​នេះ​ទៀត ក្រុម​មេដឹកនាំ​វ័យ​ក្មេង​នឹង​លេច​មុខ​ក្នុង​ជួររាជរដ្ឋាភិបាល​ថ្មី ហើយ​ពួក​គេ​មាន​ការយល់ឃើញកាន់តែ​ទូលំទូលាយ​។ ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលថ្មីនឹងចាត់វិធានការកាន់តែខ្លាំងក្លា បន្ថែមទៀត ដើម្បីកែលម្អបរិយាកាសវិនិយោគ និងបង្កើតបរិយាកាសសង្គមឱ្យកាន់តែប្រសើរឡើង ព្រម ទាំង ពង្រឹងការអនុវត្តច្បាប់ចំពោះសកម្មភាព និង​កម្លាំងណាដែលរារាំងដល់ការវិនិយោគពីបរទេស។

សំណួរ៖ តើ​ស្ថានភាព​សណ្តាប់ធ្នាប់​សង្គម​និង​សន្តិសុខ​នៅ​កម្ពុជា​មាន​លក្ខណៈ​ដូចម្តេចដែរ? តើ​វានឹង​ប៉ះពាល់​យ៉ាង​ណា​ចំពោះ​ការ​សម្រេច​ចិត្តប្រកប​អាជីវកម្ម និងធ្វើ​ការ​វិនិយោគ​របស់​វិនិយោគិន​បរទេស​នៅ​កម្ពុជា?

លោកឧកញ៉ា តឹង ភីពីង៖ សង្គមមួយតែងជួបបញ្ហាដោយជៀសមិនរួចនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ ជាក់លាក់ណាមួយ ប៉ុន្តែជារួមសណ្តាប់ធ្នាប់សង្គមនៅក្នុងប្រទេសកម្ពុជាមិនដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ ក្រៅប្រទេសបានលើកឡើងយ៉ាងហួសហេតុនោះទេ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយឯកជន។ សហគ្រាស នីមួយៗនៃក្រុមហ៊ុនរបស់យើងមានបុគ្គលិកបរទេសជាច្រើន ហើយការងារ និងជីវិតរស់នៅរបស់ពួកគេ នៅទីនេះមានសុខសុវត្ថិភាព និងស្ថិរភាពណាស់។ ចំពោះផលប៉ះពាល់លើការសម្រេចចិត្តរបស់អ្នកវិនិយោគិន  មនុស្សម្នាក់ៗគឺមានការយល់ឃើញខុសៗគ្នា ហើយចំណុចគន្លឹះគឺអាស្រ័យលើការជ្រើសរើស និងថ្លឹងថ្លែងរបស់អ្នកវិនិយោគរវាងឱកាសអភិវឌ្ឍន៍ទីផ្សារ និងបញ្ហាដែលមានចំពោះមុខ។

៧. អំពីទីផ្សារការងារ និងបញ្ហាបរិស្ថាន

សំណួរ៖ តើ​ស្ថានភាព​ទីផ្សារ​ការងារ​កម្ពុជា​បច្ចុប្បន្ន​មាន​លក្ខណៈ​បែប​ណា? តើគុណភាពការងារ ដើមទុន និងគោលនយោបាយប៉ះពាល់ដល់ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនបរទេសយ៉ាងដូចម្តេចដែរ?

លោកឧកញ៉ា តឹង ភីពីង៖ នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាខ្វះការបណ្តុះបណ្តាលជំនាញការងារ សម្រាប់ប្រជាជនដែលមានជីវភាពកម្រិតទាប នៅក្នុងវិស័យនេះ កម្លាំងជំរុញរបស់កម្ពុជាច្បាស់ណាស់ថា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះគុណភាពការងារក្នុងស្រុកចាំបាច់ត្រូវកែលម្អបន្ថែមទៀត។ តម្លៃ ពលកម្មក្នុងវិស័យខ្លះមិនខ្ពស់នោះទេ ប៉ុន្តែនៅក្នុងមុខតំណែងខ្លះដែលទាមទារចំណេះដឹងខ្ពស់ កម្រិត ប្រាក់ខែក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

សំណួរ៖ តើ​កម្ពុជា​មាន​គោល​នយោបាយ និង​ការ​អនុវត្ត​កិច្ច​ការពារ​បរិស្ថាន​យ៉ាង​ណាដែរ? ក្នុង​ដំណើរ​ការ​វិនិយោគ និង​ការ​អភិវឌ្ឍន៍ តើ​ធ្វើ​ដូចម្តេច​ដើម្បី​រក្សា​តុល្យភាព​​រវាង​កំណើន​សេដ្ឋកិច្ច និង​ការ​ការពារ​បរិស្ថាន?

លោកឧកញ៉ា តឹង ភីពីង៖ ថ្វីត្បិតតែប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏ការ យល់ដឹង និងការគ្រប់គ្រងបរិស្ថានមានលក្ខណៈល្អប្រសើរផងដែរ។

៨. អំពីឥទ្ធិពលនៃកេរ្តិ៍ឈ្មោះអន្តរជាតិរបស់កម្ពុជាលើការវិនិយោគឧស្សាហកម្ម និងការពង្រីកទីផ្សារ

សំណួរ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ កេរ្តិ៍ឈ្មោះអន្តរជាតិរបស់កម្ពុជាលើពិភពលោកមិនសូវល្អនោះទេ តើវា អាចប៉ះពាល់ដល់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនបរទេស និងការពង្រីកទីផ្សារកម្ពុជារបស់ក្រុមហ៊ុន បរទេសដែរឬទេ?​

លោកឧកញ៉ា តឹង ភីពីង៖ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពិតជាមានបាតុភាពមួយចំនួនដែលធ្វើឲ្យ ខូចមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាពិតប្រាកដមែន។​ ប៉ុន្តែ ដោយមានកិច្ចសហប្រតិបត្តិការ ពីសំណាក់ប្រទេសចិន រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងបង្កើនការបង្រ្កាបបទល្មើសផ្សេងៗជាបន្តបន្ទាប់ និង សហការយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីធ្វើការគ្រប់គ្រងពលរដ្ឋរបស់ពួកគេ ដែលកំពុងរស់នៅកម្ពុជា។

សំណួរ៖ តាម​លោកឧកញ៉ា​ដឹង តើ​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ឥទ្ធិពល​នៃ​ការ​ផ្លាស់​ប្តូរ​មុខមាត់ និងកេរ្តិ៍ឈ្មោះ​អន្តរជាតិ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច? តើបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជាបានប្រើ វិធានការណ៍អ្វីខ្លះ ដើម្បីកែលម្អ និងលើកកម្ពស់មុខមាត់អន្តរជាតិ និងកេរ្តិ៍ឈ្មោះទីផ្សារ?

លោកឧកញ៉ា តឹង ភីពីង៖ ប្រទេសកម្ពុជាបានចាកចេញពីបញ្ជីឈ្មោះប្រផេះនៃការលាងលុយកខ្វក់តាម​     រយៈកិច្ចខិតខំប្រឹងប្រែងពីគ្រប់ផ្នែកដែលពាក់ព័ន្ធ។ នេះជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយខុសច្បាប់ ក្នុងរយៈពេលជាច្រើន ឆ្នាំកន្លងមកនេះ។

សំណួរ៖ ក្នុងនាមជាសហគ្រាសដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា តើក្រុមហ៊ុនហ្សេងហេងគ្រុប ឆ្លើយតបយ៉ាងណាចំពោះការផ្លាស់ប្តូរមុខមាត់​ និងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់កម្ពុជា និងយកឈ្នះលើបញ្ហា ប្រឈមនានា ដើម្បីរក្សាការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅក្នុងទីផ្សារនេះ?

លោកឧកញ៉ា តឹង ភីពីង៖ ក្រុមហ៊ុនហ្សេងហេងគ្រុប ជាក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលមានកិច្ចសហការជាមួយប្រទេសចិន កំពុងបង្កើនបុគ្គលិកក្នុងស្រុកឱ្យកាន់តែច្រើនឡើងថែមទៀត។ យើងតែងតែ ប្រកាន់ខ្ជាប់នូវគោលការណ៍ផ្ទាល់ខ្លួន នៅចំពោះមុខភាពវឹកវរនៃពិភពលោក យើងតែងតែគោរពនូវគោល ការណ៍មួយ គឺ “រក្សាភាពនឹងនរ” ហើយផ្តោតលើការងារអ្វីដែលយើងគួរធ្វើ។

៩. អំពីផែនការអភិវឌ្ឍន៍នាពេលអនាគត និងផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនហ្សេងហេងគ្រុប

សំណួរ៖ តើលោកឧកញ៉ាអាចណែនាំពីអាជីវកម្មស្នូល និងការអភិវឌ្ឍន៍ទីផ្សាររបស់ក្រុមហ៊ុនហ្សេងហេង គ្រុប បានដែរឬទេ? តើក្រុមហ៊ុនបានពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍យ៉ាងដូចម្តេចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ?

លោកឧកញ៉ា តឹង ភីពីង៖ អាជីវកម្មស្នូលរបស់យើងគឺវិស័យអចលនទ្រព្យទេសចរណ៍ សណ្ឋាគារ ប្រព័ន្ធ ផ្សព្វផ្សាយ ទូរគមនាគមន៍ ការវិនិយោគ ថាមពលបៃតង វប្បធម៌ និងឧស្សាហកម្មទេសចរណ៍។ល។ នៅពេលអនាគត យើងនឹងពង្រីកអាជីវកម្មបន្តិចម្តងៗទៅកាន់ប្រទេសឡាវ ហ្វីលីពីន និងប្រទេសផ្សេងៗទៀត។

សំណួរ៖ តើអ្វីជាផែនការអភិវឌ្ឍន៍នាពេលអនាគត និងគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនហ្សេងហេង គ្រុប? តើអ្វីជាយុទ្ធសាស្ត្រដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យជំនាញ?​

លោកឧកញ៉ា តឹង ភីពីង៖ ទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនហ្សេងហេងគ្រុបគឺដើម្បីកសាងក្រុមហ៊ុនពហុ- ឧស្សាហកម្មមួយដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជំរុញការអភិវឌ្ឍន៍ និង វឌ្ឍនភាពនៃឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា លើកកម្ពស់សុភមង្គលរបស់បុគ្គលិក បង្កើតឱកាសការងារ និងចំណូលពន្ធកាន់តែច្រើន ហើយនឹងខិតខំដើរតួនាទីដឹកនាំក្នុងនាមជាសហគ្រាសឈានមុខគេក្នុង ឧស្សាហកម្មដែលពាក់ព័ន្ធ។ យុទ្ធសាស្ត្រទាក់ទាញអ្នកដែលមានទេពកោសល្យរបស់យើង គឺយកចិត្តទុក ដាក់ និងនាំយកប្រព័ន្ធគ្រប់គ្រងអ្នកដែលមានទេពកោសល្យតាមបែបវិទ្យាសាស្ត្រ ផ្តោតលើការបំរុងទុក និងការបណ្ដុះបណ្ដាលដល់អ្នកដែលមានទេពកោសល្យឆ្នើម ព្រមទាំងផ្តោតលើលំហច្នៃប្រឌិតរបស់អ្នក ដែលមានទេពកោសល្យ និងលើកកម្ពស់ការអភិវឌ្ឍន៍របស់ពួកគេ។

សំណួរ៖ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចពិភពលោក តើក្រុមហ៊ុនហ្សេងហេងគ្រុប នឹងផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនយ៉ាងដូចម្តេច ដើម្បីរក្សាការប្រកួតប្រជែង និងការអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់ខ្លួន?

លោកឧកញ៉ា តឹង ភីពីង៖ នៅក្នុងពិភពលោកនេះ គឺមានតែការផ្លាស់ប្តូរតែមួយគត់ដែលមិនផ្លាស់ប្តូរ។ ក្រុមហ៊ុនហ្សេងហេងគ្រុបនឹងធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ខ្លួនឱ្យទាន់ពេលវេលា ដោយយក អ្នកដែលមានទេពកោសល្យជាមូលដ្ឋានគ្រឹះ និងប្រើប្រាស់សមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញ ដើម្បី ទប់ទល់ជាមួយនឹងការផ្លាស់ប្តូរ និងបញ្ហាប្រឈមនៅក្នុងទីផ្សារ និងស្ថានភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ យើងក៏កំពុងពង្រីកផែនការបន្ថែមទៀតទៅកាន់ទីក្រុងហុងកុង និងសិង្ហបុរី ដោយទាញយកអត្ថប្រយោជន៍ ពីទីផ្សារមូលធនដ៏ល្អរបស់ពួកគេ ដើម្បីជួយជំរុញឱ្យក្រុមហ៊ុនហ្សេងហេងគ្រុបអាចឈានចូលទៅក្នុងទីផ្សារអន្តរជាតិបានយ៉ាងពិតប្រាកដ។

សំណួរ៖ ក្នុងការប្រឈមមុខនឹងនិន្នាការពិភពលោកដូចជាឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍន៍ប្រកប ដោយចីរភាព តើក្រុមហ៊ុនហ្សេងហេងគ្រុបមានការដាក់ចេញវិធានការច្នៃប្រឌិត និងប្រើប្រាស់យុទ្ធសាស្ត្រអ្វីខ្លះ?

លោកឧកញ៉ា តឹង ភីពីង៖ ក្រុមហ៊ុនហ្សេងហេងគ្រុប តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះនិន្នាការអភិវឌ្ឍន៍ នៃឧស្សាហកម្មឌីជីថល ហើយយើងក៏កំពុងរៀបចំផែនការយ៉ាងសកម្មក្នុងវិស័យនេះផងដែរ ដូចជា យើង បានពិភាក្សាជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពប្រតិបត្តិការឌីជីថលរបស់ពួកគេ ហើយស្របពេលជាមួយគ្នានេះផងដែរ យើងក៏បានចាប់ផ្តើមរៀបចំផែនការពាក់ព័ន្ធក្នុងវិស័យ metaverse ផងដែរ។ ក្រុមហ៊ុនហ្សេងហេងគ្រុបបានបង្កើតវេទិកាមួយដែលផ្តោតលើឧស្សាហកម្មវប្បធម៌ឌីជីថល ដែលមាន ឈ្មោះថា “សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ” ដែលមានបេសកកម្មក្នុងការលើកកម្ពស់ការរួម បញ្ចូលយ៉ាងពេញលេញនៃវប្បធម៌អង្គរ និងឧស្សាហកម្មឌីជីថលតែមួយគត់របស់កម្ពុជា ហើយខិតខំ ប្រើប្រាស់ឌីជីថលនីយកម្មដើម្បីផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ និងដំណើរការឧស្សាហកម្មទេសចរណ៍របស់កម្ពុជា និងឧស្សាហកម្មដែលពាក់ព័ន្ធដ៏ទៃទៀត។ លើសពីនេះ យើងក៏កំពុងពិភាក្សាយ៉ាងសកម្ម និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មឌីជីថលជាមួយរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

សំណួរ៖ តើអ្វីជាចក្ខុវិស័យ ឬគោលដៅចុងក្រោយរបស់ក្រុមហ៊ុនហ្សេងហេងគ្រុប?

លោកឧកញ៉ា តឹង ភីពីង៖ នាពេលបច្ចុប្បន្ននេះ ឧស្សាហកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុង ដំណាក់កាលដំបូងនៅឡើយ ចក្ខុវិស័យរបស់យើងគឺចង់ក្លាយទៅជាអ្នកជំរុញវឌ្ឍនភាព និងការអភិវឌ្ឍន៍ ឧស្សាហកម្មរបស់កម្ពុជា។

បញ្ជាក់៖ លោកឧកញ៉ា តឹង ភីពីង មកពីខេត្តហ៊ូណាន ប្រទេសចិន គឺជាជនជាតិចិន សញ្ជាតិខ្មែរ។ លោកបានមកធ្វើការអភិវឌ្ឍន៍នៅកម្ពុជាតាំងពីយូរឆ្នាំមកហើយ ដោយបានចូលរួមជាបន្តបន្ទាប់នៅក្នុងវិស័យទូរគមនាគមន៍ ធនធានមនុស្ស និងឧស្សាហកម្មផ្សេងៗទៀត ហើយក្រោយមកបានបង្កើត ក្រុមហ៊ុនហ្សេងហេងគ្រុប។ មានឧស្សាហកម្មគ្របដណ្តប់លើវិស័យធនាគារ អចលនទ្រព្យទេសចរណ៍ សណ្ឋាគារ ប្រព័ន្ធផ្សព្វផ្សាយ ពាណិជ្ជកម្មអេឡិចត្រូនិក ទូរគមនាគមន៍​ ថាមពលបៃតង ធនធានមនុស្ស និងសន្តិសុខឯកជនជាដើម។ បច្ចុប្បន្នលោកជាប្រធានក្រុមហ៊ុនហ្សេងហេងគ្រុប (Zhengheng Group) ជាប្រធានអង្គការមូលនិធិ DPB (DPB Foundation) ជាម្ចាស់ភាគហ៊ុននៃធនាគារ BIC ជាប្រធាន “សមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន” ជាប្រធាន “សមាគមក្រុមប្រឹក្សាវប្បធម៌ ឌីជីថលអង្គរ” ជាប្រធាន “សមាគមអាជីវកម្មបច្ចេកវិទ្យាកម្ពុជា” និងព្រមទាំងជាប្រធានកិត្តិយសនៃ “សមាគមសភា​ពាណិជ្ជកម្មចិនខេត្តហ៊ូណាននៅកម្ពុជា”។

(បញ្ជាក់៖ លោក Wang Yingliang អ្នកនិពន្ធក្នុងមាតិកា “មូលធន​ និងប្រទេស” នៅលើគេហទំព័រចិន “Financial Times” របស់ចក្រភពអង់គ្លេស បច្ចុប្បន្នកំពុងផ្សព្វផ្សាយកម្មវិធី “កិច្ចសម្ភាសន៍១០០នាក់ ក្រោមប្រធានបទខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” ក្នុងគោលបំណងអនុញ្ញាតឱ្យបុគ្គលជោគជ័យមកពីបណ្តា ប្រទេសនៅតាមបណ្តោយ “ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” បង្ហាញពីទស្សនៈនិងគំនិតយោបល់របស់ពួកគេ ចំពោះអាជីវកម្មអន្តរជាតិ (WeChat ID: porsche910114)។ លោក Sun Yinglong អនុប្រធាន ប្រតិបត្តិនៃ “សមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន” ជាអ្នកស្រាវជ្រាវ និងចូលរួម ក្នុងការ វិនិយោគឧស្សាហកម្ម ការអភិវឌ្ឍន៍ភាពវៃឆ្លាតនៃអាជីវកម្ម និងការគ្រប់គ្រងម៉ាកយីហោ ហើយ បច្ចុប្បន្នលោកកំពុងរស់នៅក្នុងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ អត្ថបទនេះតំណាងឱ្យទស្សនៈផ្ទាល់ខ្លួន របស់អ្នកនិពន្ធប៉ុណ្ណោះ។)

ប្រភព៖ Financial Times