សម្តេចតេជោ ហ៊ុន សែន​ ទូលថ្វាយព្រះមហាក្សត្រផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់ឯកឧត្តម អេង ចំរើន

ជុំវិញ​ឧកញ៉ា

ព្រះកុរណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់ឯកឧត្តម អេង ចំរើន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ​នស/រកត/០៧២៣/១៣៦៩ ។ ការផ្តល់គោរមងារឧកញ៉ាដល់ឯកឧត្តម អេង ចំរើន ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អេង ចំរើន ត្រូវបានស្គាល់ថា អគ្គនាយកក្រុមហ៊ុន មង្គល គ្រុប ដែលវិនិយោគក្នុងពហុវិស័យ​ ដូចជា គ្លីនិចឯកទេសមង្គល (Mongkul medical specialist clinic),សណ្ឋាគារ មង្គលប៊ិច (Mongkul Beach hotel co ltd), មង្គល អីនអឺណេសសិនណល់ (Mongkul International co ltd) និង មង្គល អិនវេសមិន (Mongkul Investment co ltd) ។

ក្រៅពីជាពាណិជ្ជករវ័យក្មេងដ៏ជោគជ័យមួយរូបក្នុងពិភពជំនួញប្រទេសកម្ពុជា លោកឧកញ៉ាក៏ជាទីប្រឹក្សារឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងក៏ជាប្រធានសមាគយុវជនក្រុម៨ខេត្តព្រះសីហនុ។

លើសពីនេះឯកឧត្តមបណ្ឌិត ឧកញ៉ា អេង ចំរើន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន ផងដែរ។

តាមរយៈការចូលរួមកិច្ចការងារមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល និងចូលរួមកសាងសមិទ្ធផលនានាក្នុងព្រះរាជាណាចក្រកម្ពុជារបស់លោកឧកញ៉ា អេង ចំរើន ក៏ជាហេតុផលមួយដែលប្រមុខថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន សម្រេចទូលថ្វាយព្រះមហាក្សត្រ ផ្តល់គោរមរងារ «ឧកញ៉ា»៕