ឧកញ៉ា និងភរិយាឧកញ៉ាចំនួន ៤រូប នៅរាជធានីភ្នំពេញ ទទួលបានគ្រឿងឥស្សរិយយសដែលមានស្នាដៃក្នុងវិស័យផ្សេងៗគ្នាក្នុងចូលរួមអភិវឌ្ឍន៍ជាតិមាតុភូមិ ពីព្រះមហាក្សត្រ តាមរយ:ការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឧកញ៉ា និងភរិយាឧកញ៉ាទាំង ៤រួបរួមមាន៖ ឧកញ៉ា ហេង សៀ, ឧកញ៉ា ម៉េន កានី និងលោកជំទាវ គឹម ក្លាលីតា ម៉េនកានី ព្រមទាំងភរិយាឧកញ៉ា ឌី ជោត គឺលោកជំទាវ លាង ធារ៉ា ដែលត្រូវបានបំពាក់ដោយផ្ទាល់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពេលអញ្ជើញអធិបតីពិធីសម្ពោធសមទ្ធិផលនានា ក្នុងវត្តជម្ពូប្រឹក្សា ស្ថិតនៅខេត្តស្វាយរៀង កាលពីខែមិថុនាកន្លងទៅ។
ឧកញ៉ា និងភរិយាឧកញ៉ាទាំង ៤រូបនោះមានដូចខាងក្រោម៖
១/ ឧកញ៉ា ហេង សៀ ទទួលបានគ្រឿងឥស្សរិយយស «មេដាយមុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍»

២/ ឧកញ៉ា ម៉េន កានី ទទួលបានគ្រឿងឥស្សរិយយស «មេដាយសុវត្ថានា ថ្នាក់មហាសេរីវឌ្ឍន៍»

៣/ លោកជំទាវ គឹម ក្លាលីតា ភរិយាឧកញ៉ា ម៉េន កានី ទទួលគ្រឿងឥស្សរិយយស «មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍»

៤/ លោកជំទាវ លាង ធារ៉ា ភរិយាឧកញ៉ា ឌី ជោត ទទួលបានគ្រឿងឥស្សរិយយស «មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍»
