លោកឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 បានប្រកាសផ្តល់ឱកាសដ៏ល្អបំផុតមួយ សម្រាប់ម្ចាស់ក្រុមហ៊ុន ឬអ្នកដែលចង់ក្លាយជាម្ចាស់ប្រេន ផ្ទាល់ខ្លួន លើផលិតផល ដែលខ្លួនចង់បាន ដើម្បីប្រកបអាជីវកម្មផ្ទាល់ ចេញពីរោងចក្រ ប្រទេសកូរ៉េ ល្អទាំងគុណភាព ល្អទាំងផលិតផល និងធានាសុវត្ថិភាពខ្ពស់ ជូនដល់អ្នកប្រើប្រាស់។

ឧកញ៉ា យឹម តាស្រង់ បានឱ្យដឹងថា ក្រុមហ៊ុន E E Beau9 កំពុងនាំចូល នូវផលិតផលកូរ៉េ ផ្តាច់មុខ ជាច្រើនប្រភេទ ស្ថិតនៅក្នុងដៃ ត្រឹមត្រូវ និងស្របច្បាប់ពីក្រសួងសុខាភិបាល។ លោកអ្នកអាចទាក់ទងភ្លាម ឬមកមើលភ្លាម និងអាចយកទៅលក់បានភ្លាមៗតែម្តង។
លោកឧកញ៉ា បានបន្តថា ម៉្យាងទៀតប្រសិនបើលោកអ្នក ចង់ធ្វើម្ចាស់ប្រេនផ្ទាល់ខ្លួន មានដូចជា ផលិតផល រក្សាសម្រស់ ម៉ាសបិតមុខ សាប៊ូ រួមទាំងផលិតផលផ្សេងៗទៀត ក៏ក្រុមហ៊ុន ទទួលធ្វើដែរ គឺទាក់ទៅដោយផ្ទាល់ជាមួយ រោងចក្រធំៗ នៅប្រទេសកូរ៉េ តែម្តង។

លោកឧកញ៉ា យឹម តាស្រង់ បន្ថែមទៀតថា ជាមួយនឹងការក្លាយជាម្ចាស់ប្រេន លើកផលិតផលកូរ៉េ ចេញពីរោងចក្រផ្ទាល់ E E Beau9 ក៏មានផលិតផល ប្រមាណជា២០មុខ សម្រាប់ផ្តល់ជូន តំណាង ចែកចាយ ទូទាំងប្រទេស ដោយផលិតផល មាននៅក្នុងស្តុកស្រាប់ប្រសិនបើ លោកអ្នក ដែលជាអ្នកប្រកបរបរ លក់ផលិតផល រក្សាសម្ផស្សអាចទាក់ទងបាន។
សូមបញ្ជាក់ផងដែរថា ផលិតផល E E Beau9 មានដូចជា ហ្វូមលាងមុខ ក្រែមការពារកំដៅថ្ងៃ ម៉ាសសារ៉ាយបិតមុខ ម៉ាសសន្លឹកបិតមុខ ទឹកអប់ ម៉្សៅផាត់ ជារួមគឺផលិតផល ដែលថែរក្សាសម្រស់ តាំងពីចុងជើង រហូតដល់ចុងសក់៕




