អ្នកជំនាញផ្នែកពាណិជ្ជកម្មនៅក្នុងស្រុកម្នាក់បានសង្កេតឃើញថាក្នុងរដូវកាលឃោសនាបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រនីតិកាលទី៧ឆ្នំា២០២៣នេះសម្រាប់គណៈបក្សនយោបាយត្រូវការចំណាយថវិកាច្រើនទំាងទៅលើការបោះពុម្ពលើសម្លៀកបំពាក់និងចំណាយទៅលើគ្រឿងឧបភោគបរិភោគ។រាល់ការចំណាយនេះបានជួយទៅដល់សហគ្រាសធុនតូចនិងមធ្យម(SME)នៅក្នុងស្រុកមានចរន្តសាច់ប្រាក់ល្អប្រសើរជាងពេលមុនៗ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថាពេលមានកម្មវិធីអ្វីមួយ មិនថាព្រឹត្តការណ៍ស៊ីហ្គេម ប៉ារ៉ាហ្គេម និងការដើរឃោសនាបោះឆ្នោតរបស់គណៈបក្សនយោបាយ ត្រូវការចំណាយប្រាក់ទៅលើសេវាកម្ម និងការបោះពុម្ពលើសម្លៀកបំពាក់នេះ។រាល់ការចំណាយនេះវាជួយទៅដល់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកជាចរន្តមានចរន្តសាច់ប្រាក់ល្អជាងពេលមុនៗ។

បើតាមលោកឧកញ៉ា ក្នុងរដូវឃោសនាបោះឆ្នោត ទីណាដែលមានប្រជាជនរស់នៅច្រើន កន្លែងនោះតែងតែទទួលបានផលចំណេញច្រើនមិនត្រឹមតែអ្នកផ្តល់សេវាកម្ម សេវាបោះពុម្ពសម្លៀកបំពាក់ប៉ុណ្ណោះទេ ការដើរឃោសនាត្រូវការចំណាយទៅគ្រឿងឧបភោគ បរិភោគច្រើនព្រោះមានមនុស្សចេញដើរឃោសនាច្រើន។
លោកឧកញ៉ា លឹម ហេង មានប្រសសន៍ថា «ក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោតនេះគណបក្សនីមួយៗត្រូវការចំណាយប្រាក់ច្រើន។ ដូចយើងបានដឹងមកហើយ កាលជំនាន់គេផ្តល់ជំនួយសម្រាប់ឃោសនាបោះឆ្នោតម្តងៗត្រូវការចំណាយសាច់ប្រាក់រហូតដល់រាប់សិបលានដុល្លារអាមេរិក ហើយការចំណាយថវិកានេះ បានចាក់ចូលទៅក្នុងសេដ្ឋកិច្ចរបស់យើង»។
តាមលោកឧកញ៉ាលឹមហេង យុទ្ធនាការឃោសនាមានរយៈពេល២១ថ្ងៃឬ៣សប្តាហ៍ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២០ខែកក្កដាត្រូវបញ្ចប់៕
អត្ថបទ៖សារេត


