មហាសេដ្ឋីលំដាប់ជួរមុខ អ្នកឧកញ៉ា គិត ម៉េង ប្រកាសប្រើប្រាស់បណ្តាសង្គម Facebook, LinkedIn, Instagram, Tiktok ជាផ្លូវការរបស់ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ និងផ្សព្វផ្សាយសកម្មភាពធុរកិច្ច កិច្ចការងារមនុស្សធម៌របស់លោក។
លើបណ្តាញសង្គម Facebook អ្នកឧកញ៉ា គិត ម៉េង នៅព្រឹកថ្ងៃអង្គារនេះ បានឱ្យដឹងថា លោកកំពុងបង្កើនការប្រើប្រាស់បណ្តាញសង្គមដោយអំពាវនាវឱ្យអ្នកគាំទ្រចូលរួមភ្ជាប់ និងសូមស្កេន QR កូដ ដើម្បីភ្ជាប់ទៅកាន់ ហ្វេសប៊ុក LinkedIn Instagram និង TikTok ផ្លូវការរបស់លោក។
ទន្ទឹមនឹងនេះ មហាសេដ្ឋីលំដាប់កំពូលកម្ពុជារូបនេះ ក៏បញ្ជាក់នូវជំហរថា លោកទន្ទឹងរង់ចាំចែករំលែកពីសកម្មភាព និងកិច្ចការរបស់លោកប្រកបដោយភាពវិជ្ជមាន រួមទាំងខ្លឹមសារជាច្រើនដែលគួរឲ្យចាប់អារម្មណ៍។
សូមជម្រាបជូនថា នៅមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំ អ្នកជំនាញ និងប្រជាពលរដ្ឋកម្ពុជា បានចាប់ផ្តើមបែមកប្រើប្រាស់បណ្ដាញសង្គម Telegram, Tiktok និងបណ្ដាញសង្គមក្រៅពីហ្វេសប៊ុកកាន់តែច្រើនឡើយ ក្រោយមានការអំពាវនាវរបស់ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចសម្រេចលុប Facebook page ផ្លូវការរបស់សម្តេចដោយបញ្ឈប់ការប្រើប្រាស់បណ្តាញរបស់មហាសេដ្ឋីអាមេរិក mark Zuckerberg ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Meta Platform ៕