ឧកញ៉ា តឹង ភីពីង៖ បរិយាកាសធុរកិច្ចនៅកម្ពុជា កំពុងអភិវឌ្ឍទៅតាមទិសដៅដែលវិនិយោគិនរំពឹងទុក

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តឹង ភីពីង ជាជនជាតិចិន សញ្ជាតិខ្មែរ និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហេ្សងហេងគ្រុប បានលើកឡើងថា បរិយាកាសធុរកិច្ចនៅកម្ពុជាកំពុងអភិវឌ្ឍទៅតាមទិសដៅដែលវិនិយោគិនរំពឹងទុក។ការលើកឡើងរបស់លោកឧកញ៉ាបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងនៅក្នុងកម្មវិធី “កិច្ចសម្ភាសន៍អ្នកវិនិយោគ១០០នាក់ នៅប្រទេសតាមបណ្តោយខ្សែក្រវ៉ាត់ មួយ និងផ្លូវមួយ” កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
_upscale

ពាក់ព័ន្ធបរិយាកាសធុរកិច្ចនៅកម្ពុជា ឧកញ៉ា តឹង ភីពីង បានលើកឡើងថា បើនិយាយពីគុណសម្បត្តិ កម្ពុជាជាទីផ្សារដែលកំពុងរីកចម្រើនថ្មីមួយ ដែលក្រុមអ្នកវិនិយោគបានមើលឃើញពីសារៈសំខាន់នៃគោលនយោបាយរូបិយប័ណ្ណដ៏ទាក់ទាញ និងជា កន្លែងដែលមានសក្តានុពលសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មជាច្រើនប្រភេទ។

ជាមួយគ្នានេះ លោកឧកញ៉ាបន្តថា ៖« រាជរដ្ឋាភិបាលកម្ពុជាមាន ការបើកចំហយ៉ាងពេញលេញ ហើយគោលនយោបាយវិនិយោគរបស់ខ្លួនក៏កំពុងត្រូវបានធ្វើឱ្យប្រសើរ ឡើង និងបើកចំហរផងដែរ ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ក៏កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ ខណៈលំហូរចូលមកនៃសហគ្រាសបរទេសជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏អាចបញ្ជាក់យ៉ាងច្បាស់ថា បរិយាកាសធុរកិច្ចនៅកម្ពុជាកំពុងអភិវឌ្ឍទៅតាមទិសដៅដែលវិនិយោគិនរំពឹងទុក»។

ក្រៅពីនេះ បើក្រឡេកទៅមើល បញ្ហាប្រឈម បច្ចុប្បន្នបរិយាកាសធុរកិច្ចរបស់កម្ពុជាប្រឈមទៅនឹងបញ្ហាដែលលេចធ្លោបំផុតនោះ គឺ ការកង្វះខាតជាខ្លាំងលើវិស័យធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ ចំណុចនេះគឺជាអ្វីដែលខ្ញុំ មានអារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដំណើរការអាជីវកម្មរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។នេះជាការបញ្ជាក់បន្ថែមពីឧកញ៉ា តឹង ភីពីង។

គួរបញ្ជាក់ដែរ ក្រៅពីលើកឡើងអំពីបរិយាកាសវិនិយោគនៅកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហេ្សងហេងគ្រុបរូបនេះ ក៏បានអះអាងដែរថា ចំពោះកាលានុវត្តភាពវិញ កម្ពុជាមានឱកាសផ្នែកឧស្សាហកម្មជាច្រើនដែលត្រៀមនឹងពង្រីក ដូចជាឧស្សាហកម្ម ទេសចរណ៍វប្បធម៌ និងកសិកម្ម ហើយក៏មានឱកាសជាច្រើនទៀតដែលផ្តល់ឱ្យដោយការអភិវឌ្ឍន៍ដីធ្លី តាមរយៈការលើកកម្ពស់ឧស្សាហកម្ម ទាំងនេះគឺជាឱកាសអភិវឌ្ឍដែលអ្នកវិនិយោគ ឬស្ថាប័នវិនិយោគ គួរចាប់យកផងដែរ៕