មហាសេដ្ឋីលំដាប់កំពូលឈរជើងជោគជ័យយ៉ាងសម្បើកក្នុងពិភពជំនួញនៅប្រទេសកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ ជាមនុស្សដ៏មានឥទ្ធិពលខ្លាំង ជាម្ចាស់ក្រុមហ៊ុន L.Y.P Group ដែលមានបុត្រសម្ព័ន្ធជាច្រើនក្នុងពហុវិស័យ។
តាមប្រភពច្បាស់លាស់ការមួយដែលស្និទនឹងអ្នកឧកញ៉ាម្ចាស់ស្ថានីយ៍ទូរទស្សន៍ PNN រូបនេះ បានឲ្យគេហទំព័រឧកញ៉ាញូស៍ដឹងថា «អ្នកឧកញ៉ា លី យ៉ុងផាត់ ចេះនិយាយភាសាចំំនួន ២ភាសាក្រៅពីភាសាខ្មែរ គឺភាសាចិន និងថៃ ខណ:ដែលភាសាខ្មែរ អ្នកឧកញ៉ានិយាយមិនសូវច្បាស់ប៉ុន្មានឡើយ»។
ប្រភពដដែលបន្តថា ការដែលចេះប្រើប្រាស់ភាសាចំនួន ២ វាមិនចម្លែកនោះទេសម្រាប់អ្នករកស៊ីដែលពួកគេតែងតែមានទំនាក់ទំនងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្តាវិនិយោគក្រៅស្រុក ក្នុងការទាក់ទាញវិនិយោគមកបណ្តាក់ទុននៅកម្ពុជា។
មានវ័យ ៦៥ឆ្នាំ អ្នកឧកញ៉ា លី យ៉ុងផាត់ មានដើមកំណើតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយក៏ជាទីដែលអ្នកឧកញ៉ាចាប់ផ្តើមជំនួញដំបូងរហូតទទួលបានរហស្សនាមថាជា «ស្តេចកោះកុង» ទៀតផង។ ការផ្តល់ឈ្មោះជាស្តេចកោះកុង ក៏ព្រោះថា អ្នកឧកញ៉ាមានមុខជំនួញប្រាក់ពាន់លានជាច្រើនក្នុងដៃកំពុងតែរះនៅទឹកខេត្តកោះកុង និងក៏ជាអ្នកជំនួញដែលមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយបណ្តាអ្នកជំនួញគ្រាក់ៗក្នុងស្រុកថៃផងដែរ។
តាមរយ:ទេពកោសល្យ ភាពប៉ិនប្រសព្វក្នុងការធ្វើជំនួញអ្នកឧកញ៉ា លី យ៉ុងផាត់ បានទាក់ទាញវិនិយោគក្រៅប្រទេសជាច្រើនមកបណ្តាក់ទុនរកស៊ីជាមួយលោកក្រោមបុត្តសម្ព័ន្ធក្រមហ៊ុន L.Y.P Group ដូចជាវិនិយោគិនពីប្រទេសថៃ ចិន និងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនទៀត៕