ឧកញ៉ា អុឹង គីមហុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL Real Estate Co., Ltd យល់ឃើញថា ជីវិតត្រូវចេះកែច្នៃភាពឈឺចាប់ មកជាកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែង ដើម្បីយើងអាចទទួលបាននូវភាពជោគជ័យពិតប្រាកដ ហើយកុំយកពាក្យថាក្រ ធ្វើជាឧបសគ្គរារាំងដំណើរជីវិតរបស់យើង។

លោកឧកញ៉ា អុឹង គីមហុង បានលើកឡើងនូវពាក្យមួយឃ្លា កាលពីថ្មីៗកន្លងទៅ ពេលដែលលោកឧកញ៉ាធ្វើដំណើរទៅលេងនៅស្រុកកំណើតថា៖ «ព្រោះតែគេដៀលថាក្រ ទើបចាកចេញពីស្រុកកំណើត»។ លោកឧកញ៉ា ក៏ធ្លាប់បានលើកឡើងទៀតថា ពេលក្រ ត្រូវចេះគ្រប់គ្រងចិត្តអំណត់ ព្យាយាមតស៊ូ ពេលមានបានត្រូវចេះគ្រប់គ្រងចិត្តអំនួត។ លោកឧកញ៉ា និងភរិយា ក៏ធ្លាប់បានបង្ហើបដែរថា ត្រូវខិតខំរកលុយឱ្យបានច្រើន ថ្ងៃណាមួយ លោកនឹងវិលទៅស្រុកភូមិវិញ។

សូមជម្រាបជូនថា ឧកញ៉ា អុឹង គីមហុង រហស្សនាម «ឧកញ៉ាគួរឱ្យស្រលាញ់» ជាអ្នកជំនួញវ័យក្មេងឆ្នើមម្នាក់ក្នុងវិស័យអចលនទ្រព្យ និងវិស័យកម្សាន្ត។ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ម្ចាស់បុរី TLL រូបនេះ បានបើកឱ្យដំណើរការជាផ្លូវការ នូវក្លឹបកម្សាន្តថ្មីរបស់លោក ដែលទើបនឹងបង្កើតឡើងឈ្មោះថា «T7»។ នៅដើមឆ្នាំ២០២១ លោកឧកញ៉ា និងភរិយា លោកជំទាវ សុខ ស្រីអូន អគ្គនាយិកាក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច បានចាប់ផ្តើមសាងសង់ភូមិគ្រឹះផ្ទាល់ខ្លួនដ៏ស្គឹមស្គៃមួយ នៅផ្លូវ២០០៤ មានឈ្មោះថា «ភូមិគ្រឹះ ឧកញ៉ាគួរឱ្យស្រលាញ់» និងបានសាងសង់រួចរាល់ ១០០% កាលខែមេសា ឆ្នាំ២០២៣៕


