ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក គឹម សុខអេង ជា «ឧកញ៉ា» កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គឹម សុខអេង ត្រូវបានគេស្គាល់ថា ជាម្ចាស់បុរី ខេស៊ី (Borey KC) នៅជិតផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលជាបុរីលំនៅឋានបែបទំនើប និងទាន់សម័យ ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa។ លោកក៏ជាអគ្គនាយក Eng Design & Construction, ស្ថាបនិកក្លិបហាត់ប្រាណ បឹងកេងកង និងជាសហស្ថាបនិកក្រុមហ៊ុនពុះដីឡូត៍ នៅខេត្តកោះកុង ផងដែរ៕

