លោកឧកញ៉ា ហ៊ួត ជា អគ្គនាយក ក្រុមហ៊ុន ហ៊ួត ជា បានផ្តល់ការលើកទឹកចិត្តដល់បុគ្គលិកចំនួន១៩នាក់ ដែលធ្វើការរយៈពេលយូរ និងមានការតស៊ូក្នុងជីវិត ហើយពិធីនេះរៀបចំឡើងកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០។

ក្រុមហ៊ុន ហ៊ួត ជា តំណាង លោកអគ្គនាយក ហ៊ួត ជា បានធ្វើការផ្តល់ការលើកទឹកចិត្តដល់បុគ្កលិកមាន រង្វាន់រួមមាន TV sumsung 32inch 1ទូទឹកកក ៤គ្រឿង ទូរស័ព្ទម៉ាក SumSung 14 គ្រឿង។

ការផ្តល់ការលើកទឹកចិត្តនេះ បង្ហាញពីការរីកចម្រើន និងការគាំទ្រពីអតិថិជនដែលធ្វើឲ្យក្រុមហ៊ុនអាចឈរជើងដល់បច្ចុប្បន្ន ក្នុងនោះអ្វីពិសេសគឺបុគ្គលិកឆ្នើនិងតស៊ូជាមួយក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំផងដែរ។ ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គឺជាក្រុមហ៊ុនមួយ កំពុងមានសក្តានុពលលើការចែកចាយ និងផ្គត់ផ្គង់គ្រឿងសំណង់ដ៏ធំនៅកម្ពុជា។

សព្វថ្ងៃនេះក្រុមហ៊ុនបានពង្រីកសាខានៅតាមរបស់តាមបណ្តាខេត្តក្រុង និងបានផ្តល់ឱកាសដល់អ្នកចង់បង្កើតអាជីវកម្មថ្មីៗអាចទិញសិទ្ធិអាជីវកម្មពីក្រុមហ៊ុន ហ៊ួត ជា បានក្នុងតម្លៃសមរម្យ ដោយមានការប្រឹក្សាយោបល់ និងរៀបចំបញ្ជីស្នាមផ្នែកហិរញ្ញវត្ថុទៀតផង៕







