អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសហការី និងបុគ្គលិកក្រុមហ៊ុន អាយអិនជី ហូលឌីង ចូលរួមសហការឧបត្ថម្ភក្នុងយុទ្ធនាការដាំកូនឈើ ៥០០០ដើម នៅក្នុងតំបន់អភិរក្សសត្វនិងព្រៃឈើទូកមាសកង្រី ក្នុងភូមិសាស្រ្តឃុំចំណូក និងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
យុទ្ធនាការដាំកូនឈើ ៥០០០ដើមនេះ រៀបចំឡើងដោយសមាគមទូកមាសកង្រី និងឧបត្ថម្ភធំដោយមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន ដោយមានការចូលរួមពីអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន លោកជំទាវ ហេង សុខា និងក្រុមគ្រួសារ តំណាងមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រដ្ឋបាលព្រៃឈើ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង លោក គឹម យឿម ប្រធានសមាគម ទូកមាសកង្រី បងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កំពង់លែង សរុបប្រមាណ ៤០០នាក់។
គួរបញ្ជាក់ថា ប្រភេទកូនឈើប្រណិតដែលដាំក្នុងយុទ្ធនាការនេះ រួមមាន ឈើបេងចំនួន ១៤៣០ដើម គ្រញូងចំនួន ១៤៥០ដើម គគីរចំនួន ១២៥០ដើម ឈើទាលចំនួន ៨៧០ដើម សរុបចំនួន ៥០០០ដើម និងបានដាំក្នុងតំបន់អភិរក្សសត្វនិងព្រៃឈើទូកមាសកង្រី ក្នុងគោលបំណងបំផុសឡើងនូវស្មារតីរួមគ្នាការពារបរិស្ថាន និងសង្គ្រោះភពផែនដី៕