អ្នកឧកញ៉ា ឧកញ៉ា កំពូលៗច្រើនរូប ចូលរួមកម្មវិធីភ្ជាប់ពាក្យកូនឧកញ៉ា ម្ចាស់បុរី ប៉េង ហួត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឧកញ៉ា កំពូលៗ​នៅ​កម្ពុជា​ជា​ច្រើនរូប ​​បាន​អញ្ជើញ​ចូល​រួម​​ផ្តល់កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​មង្គល​ភ្ជាប់​ពាក្យ​របស់​កូន​ប្រុស​ស្រី​ លោក​ឧកញ៉ា ម្ចាស់​ បុរី ប៉េង ហួត ​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសិរីមង្គល​ភ្ជាប់ពាក្យ​​ដ៏​ធំ​មួយ​នេះ កូនប្រុសនាម ហៀង ជិហុង ​ជា​កូនប្រុស​ឧកញ៉ា ហៀង ប៊ុនប៉េង សហស្ថាបនិក និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប និងកូនស្រីនាម ថៃ ដារ៉ានី ដែល​​បាន​ប្រព្រឹត្តទៅ នាថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ នៅ​ក្នុង​អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ PH Grand Hall​ នៃ​បុរី ប៉េង ហួត។

កម្មវិធី​ភ្ជាប់ពាក្យ​ ដែល​មាន​ការៀបចំ​ប្រកបដោយ​ភាព​ប្រណិត រំលេចដោយក្បូរក្បាច់​តុបតែងតាមរចនាបទ​​ដ៏​អស្ចារ្យ​មួយ​នេះ គេ​​ឃើញ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​អ្នកឧកញ៉ា ឧកញ៉ា គ្រាក់ៗ​ជា​ច្រើន​រូប​ រួម​មាន អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប, អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប, អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប, អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន វ៉ាយអិលភី គ្រុប, អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក បុរី ពិភពថ្មី, អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប, ជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ និង ​អ្នកឧកញ៉ា ហ៊ុន តូ ​ផង​ដែរ។

លើស​ពី​នេះ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​ អ្នកជំនួញ​ធំៗ ​រួម​ទាំង​ភ្ញៀវ​កិត្តិយស ​អ្នកមុខ​អ្នកការ ជា​ច្រើន​រូប​ទៀត។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖