ចតឡាននៅមុខផ្ទះចំណាស់មួយ ឧកញ៉ា អេង ចំរើន ទទួលបានសារអប់រំដ៏ល្អពីឪពុករបស់ខ្លួន

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា អេង ចំរើន អគ្គនាយកក្រុមហ៊ុន មង្គល គ្រុប ​​កាលពី​ថ្ងៃទី១២ ខែកក្កដា ម្សិលមិញ​នេះ​ ​​​បាន​ទទួល​សារ​អប់រំ​ដ៏​ល្អ​​ពី​ឪពុក​របស់​ខ្លួន ​​ដែល​ក្នុង​នោះ​​លោក​ឪពុក​​​របស់​លោក បាន​សង្កត់​ធ្ងន់និងផ្តាំផ្ញើ​ថា «ទោះ​មាន ឬ​ក្រ សូម​កូន​កុំ​ភ្លេច​កន្លែង​កូន​កើត»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អេង ចំរើន ​​បាន​បង្ហាញ​រូបភាព​​ចត​រថយន្ត​​ទំនើប នៅ​មុខ​ផ្ទះ​ចំណាស់​​​មួយ ភ្ជាប់​ជាមួយ​នឹង​សារ​រៀប​រាប់​​យ៉ាង​ដូច្នេះ​ថា៖ “សារពីឪពុកចាស់ម្នាក់÷ ឡានរបស់កូនថ្លៃ​ សម្តីកូនក៏ថ្លោស​ ផ្ទះកូនក៏ធំ ទ្រនំកូនក៏ខ្ពស់ ឋានៈ​កូនក៏ខ្ពង់ខ្ពស់ តែកូនត្រូវចាំ «ទោះមាន ឬក្រ សូមកូនកុំភ្លេចកន្លែងកូនកើត» ទោះផ្ទះមួយនេះមិនល្អដូចផ្ទះថ្មី​របស់កូន ឬមិនមានតម្លៃស្មើ​នឹង សំបកកង់ឡានរបស់កូន​ក៏ដោយ តែវាគឺជាកន្លែងតែមួយ​គត់ ដែលធ្វើ​ឱ្យ​កូនមាន​ថ្ងៃនេះ។ លោកឪពុករបស់កូនខ្ពង់ខ្ពស់”។

សូម​ជម្រាប​ថា លោក​ អេង ចំរើន ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ​ជា «ឧកញ៉ា» កាលពី​ថ្ងៃទី១ ខែកក្កដា ថ្មីៗ​កន្លង​ទៅ​​នេះ។ លោក​ជា​អ្នក​ជំនួញ​ពហុ​វិស័យ​មួយ​រូប និង​ជា​ម្ចាស់​គ្លីនិកឯកទេស​មង្គល (Mongkul medical specialist clinic), សណ្ឋាគារ មង្គលប៊ិច (Mongkul Beach hotel co ltd), មង្គល អីនអឺណេសសិនណល់ (Mongkul International co ltd) និង មង្គល អិនវេសមិន (Mongkul Investment co ltd)។

លោកឧកញ៉ា ក៏ជាទីប្រឹក្សារឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា។ រីឯ​​ការងារ​សង្គម​ និង​កិច្ចការ​មូលដ្ឋាន​ផ្សេង​ទៀត លោក​ឧកញ៉ា​ ជាប្រធានសមាគម​យុវជនក្រុម៨ ខេត្តព្រះសីហនុ ​និង​ជា​ប្រធានក្រុមការងារ​យុវជនគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផង​ដែរ៕