ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក លឹម ហ៊រពុទ្ធ អគ្គនាយកក្រុមហ៊ុន វ៊ែរហៅស៍ វ័ន អេនធើប្រាយ ឯ.ក ( Warehouse One Enterprise Co., Ltd) ជា «ឧកញ៉ា» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

លោក លឹម ហ៊រពុទ្ធ ជាស្ថាបនិកក្រុមហ៊ុន វ៊ែរហៅស៍ វ័ន អេនធើប្រាយ ឯ.ក ដែលបានបង្កើតឡើងនៅឆ្នាំ២០២២។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដឹកទំនិញធន់ធំ កុងតឺនឺ ផែស្ងួត និងឃ្លាំងស្តុកចែកចាយទំនិញ ដែលមានទីតាំងស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ការទទួលបាននូវការផ្តល់គោរមងារនេះ សបញ្ជាក់យ៉ាងច្បាស់ពីស្នាដៃ សកម្មភាព ការខឹតខំប្រឹងប្រែង និងជាពិសេសគឺ ការចូលរួមចំណែកដ៏សំខាន់របស់លោកឧកញ៉ា ក្នុងការរួមចំណែកកសាងខឿនសេដ្ឋកិច្ចសង្គម ការបង្កើតការងារជូនប្រជាពលរដ្ឋ និងកសាងធនធានមនុស្សប្រកបដោយគុណវឌ្ឍខ្ពស់៕