លោកឧកញ៉ា ម៉េន កានី ម្ចាស់គម្រោង បុរី GM ផ្លូវ 51 និងលោកជំទាវ ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមផ្ញើសារអបអរសាទរ លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

ឧកញ៉ា ម៉េន កានី បានផ្ញើសារអបអរសាទរយ៉ាងដូច្នេះថា៖ “សូមគោរពនិងចូលរូមអបអរសាទរ លោកជំទាវឧកញ៉ាអ្នកម្តាយចិត្តធម៌ និងមានបេះដូងល្អ ហ៊ុន ស៊ីណាត ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារ ជា «ឧកញ៉ា»។ នៅក្នុងឱកាសដ៏ថ្លៃថ្លាបំផុតនេះ កូនសូមគោរពជូនពរចំពោះលោកជំទាវ ឧកញ៉ា សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងជោគជ័យគ្រប់ភារៈកិច្ច”។



គួរបញ្ជាក់ថា លោកជំទាវ ហ៊ុន ស៊ីណាត គឺជាប្អូនស្រីបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាឧត្តមភរិយាលោក នឹម ច័ន្ទតារា សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកំពត ហើយក៏ជាម្តាយបង្កើតលោកស្រីឧកញ៉ា នឹម វណ្ណៈ។ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ជារឿយៗតែងតែបង្ហាញមុខក្នុងចូលរួមជួយកិច្ចការងារសង្គម និងកិច្ចការមនុស្សធម៌ជាច្រើនជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា៕