ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក វ៉ាន់ ឆារស៍ជួន ជា «ឧកញ៉ា» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក វ៉ាន់ ឆារស៍ជួន ត្រូវបានគេស្គាល់ថា ជាអនុប្រធាន កាណាឌីយ៉ា គ្រុប និងជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា។ លោកឧកញ៉ា ក៏ជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាគណៈកម្មការផលិតខ្សែភាពយន្តប្រវត្តិសាស្រ្តដំបូងគេរបស់កម្ពុជា ដែលរៀបរាប់ពីខ្សែជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន គឺរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»៕