ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោកស្រី បាខាល់ បុប្ផាគន្ធ ជា «ឧកញ៉ា» នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។

លោកស្រី បាខាល់ បុប្ផាគន្ធ ត្រូវបានគេស្គាល់ថាជា ម្ចាស់ហាងពេជ្រ បុប្ផាគន្ធ (Bophakun Jewelry) ទិញ-លក់គ្រឿងអលង្ការគ្រប់ប្រភេទ ដែលទទួលស្គាល់ពីស្ថាប័នពេជ្រ GIA អន្តរជាតិ មានទីតាំងស្ថិតនៅផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយទទួលបានគោរមងារឧកញ៉ា ពីព្រះមហាក្សត្រ លោកស្រី បាខាល់ បុប្ផាគន្ធ បានបង្ហោះសារ កាលពីថ្ងៃទី១៧ ខែកក្កដា ម្សិលមិញយ៉ាងដូច្នេះថា៖ “នេះជាមហាកិត្តិយសយ៉ាងឧត្តុង្គឧត្តមបំផុត សម្រាប់ទូលព្រះបង្គំនាងខ្ញុំ និងក្រុមគ្រួសារ។ ទូលព្រះបង្គំនាងខ្ញុំ នឹងខិតខំឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីចូលរួមជួយសង្គមជាតិយើង”៕
