អ្នកជំនួញកំពុងរះនៅទិសនិរតី លី ហាក់ ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី ហាក់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៥៣០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា លី ហាក់ គេស្គាល់ថាជាអ្នកជំនួញដ៏មានឥទ្ធិពលកំពុងរកស៊ីក្នុងទឹកដីខេត្តព្រះសីហនុ។ លោកឧកញ៉ាជាម្ចាស់ក្រុមហ៊ុន បុរី វីអាយភី មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឧកញ៉ា លី ហាក់ ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថា ជាឧកញ៉ាមានទ្រព្យម្នាក់ និងត្រូវជាមនុស្សជិតស្នីទជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចុះហត្ថលេខា និងបោះត្រា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ចេញអនុក្រឹត្យ ឬធ្វើអនុប្រយោគកាត់ឆ្វៀលដីជាង ៣២ហិកតា ទៅឲ្យឧកញ៉ា លី ហាក់ មានទីតាំងនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ៕