ឧកញ៉ា ចាន់ សុឃាំង ជួបតំណាងអង្គការជប៉ុន សិក្សាបច្ចេកវិទ្យាទំនើបៗ ធ្វើឱ្យប្រសើរឡើងវិស័យកសិកម្ម

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​​​​កាលពី​រសៀល​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ​​បានជួបពិភាក្សា​​ការងារជាមួយ កញ្ញា Marisa Haruta ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ព្រមទាំងសហការី ទាក់ទងទៅនឹងបច្ចេកវិទ្យាទំនើបៗ ដែលអាចធ្វើ​ឱ្យ​ប្រសើរឡើងដល់វិស័យកសិកម្ម ការតាមដានការបំភាយឧស្ម័ន ការកាត់បន្ថយការបំភាយឧស្ម័ននៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចេកវិទ្យាទាំងនោះ អាច​ឱ្យ​យើងធ្វើការវាស់វែងកម្រិតនៃការបំភាយឧស្ម័ន និងអាចផ្សារភ្ជាប់ទៅនឹង​ក្រុមហ៊ុន​ដែលមានតម្រូវការក្នុងការទិញឧស្ម័ននោះផងដែរ។ គូសបញ្ជាក់ផងដែរថា ជាបទពិសោធន៍ការងារកន្លងមក ការគណនាកម្រិតឧស្ម័នដែលកាត់បន្ថយ ជាមធ្យម គឺមានបរិមាណ ៣,៥​តោន/ហិកតា ក្នុងមួយរដូវ និងមានតម្លៃ​ប្រមាណ​ ២០ដុល្លា/តោន។ យ៉ាងណាមិញ​ ភាគីទាំងពីរ នឹងពិភាក្សាលម្អិតអំពីគម្រោងសាកល្បងរួមគ្នា លើ​គម្រោងការបំភាយកាបូន និងការងារឥណទានកាបូន។

សូម​ជម្រាប​ថា លោកឧកញ៉ា ចាន់សុឃាំង ក្នុង​នាម​ជា​ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​​តែងតែ​​ខិតខំ​ធ្វើ​កិច្ច​សហការ​ជាមួយ​​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ​​ដើម្បី​ធ្វើ​យ៉ាងណា​​​​​ចូល​រួម​ចំណែក​លើក​​កម្ពស់ ​ទិន្នផល​ស្រូវ​ អង្ករ​ របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​បណ្តា​ខេត្ត​ និង​ឱ្យ​មាន​ទីផ្សារ​កាន់​តែ​​លក់​បាន​ថ្លៃ​ជាង​មុន​ផង​ដែរ៕