សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ ផ្តល់គោរមងារ «ឧកញ៉ា» ដល់ម្ចាស់បុរី រាជិនី ព្រីមៀម

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ ព្រះបាទ ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​កម្ពុជា សម្រេចបង្គាប់​ផ្តល់​គោរមងារ​ លោក គួច ជាវ ជា ​«ឧកញ៉ា» នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៥៦៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលផ្តល់គោរមងារ «ឧកញ៉ា»​ ជូនដល់លោក គួច ជាវ នៅពេលនេះធ្វើឡើង​តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក គួច ជាវ ត្រូវបានគេស្គាល់ថា ពាណិជ្ជករដ៏ជោគជ័យមួយរូបកំពុងរកស៊ីក្នុងអលចនទ្រព្យ ដែលបានវិនិយោគលើសំណង់លំនៅដ្ឋានឈ្មោះថា បុរី រាជិនី ព្រីមៀម រីស៊ីដេន (Rajini Premium Residences) ជាលំនៅដ្ឋានពោពេញដោយបរិស្ថានធម្មជាតិ ក្នុងតំបន់ទេសចរ(កំរិតខ្ពស់) ក្បែផ្សារ(ដំណាក់ចង្អេីរ) ក្បែជើងភ្នំ និងសមុទ្រកែប ខេត្តកែប។

លោក គួច ជាវ បច្ចុប្បន្នជាអនុប្រធានសមាគមអលចនទ្រព្យសកល ដែលមានមូលដ្ឋានៅក្រុងភ្នំពេញ ក្រោមដឹកនាំដោយអ្នកជំនាញវ័យក្មេង ឧកញ៉ា សំ សុខនឿន ជាប្រធានសមាគមមួយនេះ។ ឧកញ៉ា គួច ជាវ ក៏ជាសប្បុរសជនខ្មែរមួយរូបដ៏សកម្មដែលតែងតែបង្ហាញមុខក្នុងបេសកកម្មចូលរួមបរិច្ចាគទ្រព្យធនធានជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងគ្រាប្រទេសជួបវិបត្តិមហន្តរាយផ្សេងៗ។

បន្ថែមទៀតនោះ ឧកញ៉ា គួច ជាវ កាលពេលថ្មីៗកន្លងទៅ រួមជាមួយក្រុមការងារដែលមានឧកញ៉ា សំ សុខនឿន  រួមជាមួយសប្បុរសជនកម្ពុជា និងជប៉ុន បានផ្ដល់អំណោយរថយន្តគិលានសង្គ្រោះចំនួន ៥គ្រឿង ដល់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះនានា។

ពិធីប្រគល់ និងទទួលអំណោយរបស់សប្បុរសជននេះ បានធ្វើឡើងក្រោមវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម កាលពីថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម៕