ស្ថាបនិកបុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្ញើសារអបអរសាទរ ឧកញ៉ា ថៃ ជាហួត ក្នុងឱកាសទទួលគោរមងារជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីមហ៊ាង ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia ទូទាំងប្រទេស និងលោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា បុរី វិមានសំណាង ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ សូម​ផ្ញើសារ​អបអរសាទរ ឧកញ៉ា ថៃ ជាហួត​ អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប​​​ ក្នុង​ឱកាស​ដែល​​លោក​ឧកញ៉ា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ផ្តល់​គោរមងារ​ជា «អ្នកឧកញ៉ា» កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦០៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា នេះ ពិតជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាសក្ខីភាព​ឆ្លុះបង្ហាញ​អំពី កិច្ចខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី លះបង់ ដោយមិនខ្លាចនឿយហត់ ដោយ​ចំណាយ ទាំងពេលវេលា និងថវិការផ្ទាល់ខ្លួន របស់អ្នក​ឧកញ៉ា ក្នុងការជួយជ្រោមជ្រែងរាល់សកម្មភាពមនុស្សធម៌ និងចូលរួមបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចការមនុស្សធម៌​ជា​ច្រើន ដែលនេះសបញ្ជាក់ពីឆន្ទៈ និងការលះបង់ ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ និងជាឧត្តម​ប្រយោជន៍ជូន សាធារណៈជន និងប្រជាពលរដ្ឋកម្ពុជា។

នាឱកាស​ប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ អ្នកឧកញ៉ា  និង​ក្រុមគ្រួសារ​ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ និង​សម្រេចបានជោគជ័យ​​បន្ថែមទៀត ដើម្បី​ចូល​រួម​ចំណែក​ជួយ​អភិវឌ្ឍ​ប្រទេសកម្ពុជា​លើ​គ្រប់វិស័យ និង​សូម​ជួប​ប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍៕