អ្នកឧកញ៉ា លឹម រស់ និងភរិយា សូមផ្ញើសារអបអរសាទរ ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប និងក្រុមគ្រួសារ ក្នុងឱកាសដែលលោកឧកញ៉ា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦០៨ ។
ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា នេះ ពិតជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង លះបង់ ទាំងពេលវេលា និងថវិការផ្ទាល់ខ្លួន របស់អ្នកឧកញ៉ា នាពេលកន្លងមក ក្នុងការជួយជ្រោមជ្រែងរាល់សកម្មភាពមនុស្សធម៌ និងចូលរួមបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចការមនុស្សធម៌ជាច្រើន ដែលនេះសបញ្ជាក់ពីឆន្ទៈ និងការលះបង់ ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ និងជាឧត្តមប្រយោជន៍ជូន សាធារណៈជន និងប្រជាពលរដ្ឋកម្ពុជា។
នាឱកាសប្រកបដោយក្ដីសោមនស្សរីករាយនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ អ្នកឧកញ៉ា និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យបន្ថែមទៀត ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ និងសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕