ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ដល់លោក ស៊ិន ម៉េងហោ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១២៧៦។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក ស៊ិន ម៉េងហោ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
លោកជានិច្ចការត្រូវបានគេដឹងថា តែងតែចូលរួមជួយកិច្ចការងារសង្គមនានានៅតាមមូលដ្ឋានដោយផ្ទាល់ ព្រមទាំងបានចូលរួមបរិច្ចាគទ្រព្យធនធានជាមួយរាជរដ្ឋាភិបាលក្នុងគ្រាប្រទេសជួបមហន្តរាយផ្សេងៗ ដែលជាហេតុបណ្តាឲ្យសម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះករុណា ព្រះមហាក្សត្រត្រាស់បង្គាប់គោរមងារឧកញ៉ានៅពេលនេះជូនលោក ស៊ិន ម៉េងហោ៕