លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY យល់ឃើញថា អង្គភាពមួយអាចទទួលជោគជ័យបាន ត្រូវការមនុស្សចំនួន ២ប្រភេទ គឺអ្នកដឹកនាំដ៏ល្អ និងអ្នកដើរតាមដ៏ល្អ ហើយពេលខ្លះ យើងមិនអាចធ្វើជាអ្នកដឹកនាំគ្រប់ពេល ឬធ្វើជាអ្នកដើរតាមគ្រប់ពេលវេលានោះទេ។

ឧកញ៉ា សំ សុខនឿន ដែលមានបទពិសោធន៍ច្រើនលើតួនាទីជាអ្នកដឹកនាំ ក្នុងនាមជាប្រធានសមាគម និងជាប្រធានក្រុមហ៊ុនរបស់ខ្លួន បានលើកឡើងថា អង្គភាពមួយជោគជ័យបានត្រូវការមនុស្ស២ប្រភេទ គឺ ១)អ្នកដឹកនាំដ៏ល្អ និង ២)អ្នកដើរតាមដ៏ល្អ។ លោកឧកញ៉ា បានបន្ថែមថា គ្រប់ភារកិច្ចតែងមានអ្នកដឹកនាំ (Leader) និងអ្នកដើរតាម (Follower)។ ភារកិច្ចខ្លះ គឺយើងត្រូវតែធ្វើជាអ្នកដឹកនាំដ៏ល្អ និងភារកិច្ចខ្លះគឺយើងត្រូវធ្វើជាអ្នកដើរតាមដ៏ល្អ។ លោកឧកញ៉ា បានសង្កត់ធ្ងន់ទៀតថា អ្នកមិនអាចធ្វើជាអ្នកដឹកនាំគ្រប់ពេលវេលា ហើយក៏មិនអាចធ្វើជាអ្នកដើរតាមគ្រប់ពេលវេលាដែរ ប៉ុន្តែត្រូវរៀនធ្វើជាអ្នកដឹកនាំដ៏ល្អ ហើយក៏ត្រូវរៀនធ្វើជាអ្នកដើរតាមដ៏ល្អដែរ។

សូមជម្រាបថា លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល(GRA) និងជាអគ្គនាយកក្រុមហ៊ុន Sam Sn Realty Co., Ltd ទោះពេលខ្លះលោកធ្វើជាអ្នកដឹកនាំ និងពេលខ្លះធ្វើជាអ្នកដើរតាមយ៉ាងណាក្តី ប៉ុន្តែជារឿយៗ លោកតែងចូលរួមសកម្មភាពមនុស្សធម៌ និងការងារសង្គម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕