លោកជំទាវឧកញ៉ា ហាក់ ណៃ ដែលត្រូវបាន តែងតាំងជា ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកកាយនៃព្រះរាជាណាចក្រកម្ពុជាឡើងងារជា “គុណនារីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍”។

ការតែងតាំងនេះ បានធ្វើឡើង ថ្ងែទី នៅព្រឹកថ្ងែទី ២៦ ខែ កក្កដា ឆ្នាំ ២០២០កន្លងទៅនេះ ជាមួយនឹង ជំទាវ-ឧកញ៉ាសប្បុរសជនជាច្រើនរូប ផ្សេងទៀត។

ក្នុងពិធីនោះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចជូន និងតែងតាំងលោកជំទាវ-ឧកញ៉ាសប្បុរសជនចំនួន ២១ រូបជា «ឧត្តមទីប្រឹក្សា និងទីប្រឹក្សា» ក្នុងនោះលោកជំទាវសប្បុរសជន៣រូប ជាឧត្តម្ភទីប្រឹក្សាផ្ទាល់ និង ១៨ រូបផ្សេងទៀតជា ទីប្រឹក្សាផ្ទាល់។

ការតែងតាំងជំទាវ-ឧកញ៉ាសប្បុរសជន ខាងលើក៏ព្រោះតែ «ជំទាវសប្បុរសជនទាំងអស់ បានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍នូវសាសនាជាតិ ដែលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងនោះប្រជាជនខ្មែរយើង ៩៥ ភាគរយកាន់ព្រះពុទ្ធសាសនា៕



