លោក លីម ធារ៉ា កូនប្រុសរបស់លោកឧកញ៉ា លីម ប៊ុណ្ណា ហៅឧកញ៉ាខ្នា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) និងលោកជំទាវ ថុង ធីតា បានបញ្ចប់ការសិក្សានិងទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Nottingham Trent ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

ក្រោយឃើញភាពជោគជ័យរបស់កូនប្រុស ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅប្រទេសតំបន់អឺរ៉ុបដូចនេះ លោកជំទាវ ថុង ធីតា បានបង្ហាញសារយ៉ាងដូច្នេះថា៖ “ប៉ា ម៉ាក់ មានមោទនភាពណាស់កូន Theara Lim។ ភាពជោគជ័យរបស់យុវវ័យកូនបានមួយចំណែកនៅក្នុងជីវិតហើយ។ ម៉ាក់សូមជូនពរកូន សូមឱ្យកូនជោគជ័យរហូតណាកូនសម្លាញ់ម៉ាក់។ ស្រឡាញ់កូនខ្លាំងណាស់ កូនសម្លាញ់”។ លោកជំទាវ ថុង ធីតា ក៏បានបង្ហើបឱ្យដឹងផងដែរថា កូនប្រុសរបស់លោកជំទាវ នឹងនៅបន្តសិក្សាយកអនុបណ្ឌិតបន្តទៀត៕



