ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោកជំទាវឧកញ៉ា យី រដ្ឋា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនលោកជំទាវឧកញ៉ា យី រដ្ឋា លេខ នស/រកត/០៧២៣/១៦៧៣ នេះ ត្រូវបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវឧកញ៉ា យី រដ្ឋា ត្រូវបានគេស្គាល់ថាជាភរិយារបស់លោកឧត្តមសេនីយ៍ឯក ប៊ុន ដារ៉ា នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស។ ឧកញ៉ា យី រដ្ឋា ជាកូនស្រីលោកជំទាវឧកញ៉ា ស៊ុយ សុផាន ស្ថាបនិកក្រុមហ៊ុន ផាន អ៊ីមិច ដែលជាក្រុមហ៊ុនផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយនៅកម្ពុជា។ លោកជំទាវឧកញ៉ា ស៊ុយ សុផាន បានទទួលមរណភាព នៅអាយុ ៦២ឆ្នាំ ដោយរោគាពាធ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១៕