មានមនុស្សមួយចំនួនតូច នៅពេលគេដាក់ការងារឱ្យធ្វើ ឬតម្រូវឱ្យធ្វើការងារអ្វីមួយនោះ ដោយសម្អាងទៅលើចំណេះជំនាញដែលមានក្នុងខ្លួន ច្រើនតែមានក្ដីប្រមាទទៅលើកិច្ចការមួយនោះ ដោយអាងថា ខ្លួនអាចធ្វើបានយ៉ាងងាយស្រួល ធ្វើបានដោយមិនចាំបាច់ប្រឹង ឬអាចនិយាយថា ស៊ីផុយការងារប៉ុណ្ណឹងៗចាំកៀកដល់ពេលចាំធ្វើក៏បាន តែដល់ពេលធ្វើក៏ស្រាប់តែធ្វើមិនបាន ហើយលើកហេតុផលថា ពេលវេលាមិនអំណោយផល និងកិច្ចិការនោះធំធេងខ្លាំងពេក ការងារនោះជាការងារដែលខ្លួនមិនធ្លាប់ធ្វើ ហើយបើទោះជាធ្វើបានក៏ធ្វើមិនបានល្អដូចអ្វីដែលគេចង់បានដែរ ព្រោះធ្វើដោយប្រញាប់ប្រញាល់ ធ្វើដោយតក់ក្រហល់។
ដូច្នេះ
ធ្វើអ្វីក៏ដោយ ការងារតូចធំក៏ដោយ
ត្រូវធ្វើដោយប្រយ័ត្នប្រយែង
មធ្យ័ត លម្អិត កុំមើលស្រាល
ត្រូវហ្មត់ចត់បំផុត បើមិនយល់
មិនចេះ មិនច្បាស់ ត្រូវចេះឆ្ងល់
ចេះសួរគេ ទើបមិនធ្លោយការ
និងជោគជ័យ៕
ប្រភព៖ MJQUP