អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន បានរៀបចំពិធីឡើងភូមិគ្រឹះដ៏ធំស្គឹមស្កៃមួយ នៅកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅស្តុបចំការមន ជាប់នឹងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០១ ខែសីហា ម្សិលមិញនេះ។

ពិធីដ៏ឱឡារិកនេះ មានអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧នេះ, ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា, សម្តេច សាយ ឈុំ, សម្តេច ទៀ បាញ់, សម្តេច ម៉ែន សំអន, លោក ជា សុផារ៉ា, នាយឧត្តមសេនីយ៍ នេត សាវឿន, នាយឧត្តមសេនីយ៍ សៅ សុខា, លោក ប្រាក់ សុខុន, លោក ប៉ាន សូរស័ក្តិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។
លើសពីនេះ គេក៏ឃើញមានវត្តមាន អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប និងអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។










សូមទស្សនាវីដេអូខាងក្រោម៖