នៅថ្ងែទី៣០ ខែកក្តដា ឆ្នាំ ២០២០ លោកជំទាវឧកញ៉ានាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ សូមគោរពថ្លែងអំណរ អរព្រះគុណចំពោះ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបត្តី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា បានផ្ញើរព្រះរាជសារ អបអរសាទរ ក្នុង ឳកាសដែលលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ព្រះករុណា បានព្រះគណះសង្ឃ ព្រះពុទ្ធសាសនា និកាយធម្មយុត្តិខ្មែរ និងរាជរដ្ធា ភិបាល កម្ពុជា តែងតាំង អោយមានសក្ត័ជា ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសេរី សុគន្ធា កិត្តិឧទ្ទេសបណ្ឌិត ប៊ូ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃ គណធម្មយុត្តិកនិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា បញ្ញតិងារជា នាងវិសាខា អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៏ ។

ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ានាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍កិត្តិបណ្ឌិតសៀង ចាន់ហេង តំណាងអោយមហាឧបាសិកាទាំង២១រូប សូមថ្លៃ ថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុតថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលស្តេចបានសព្វព្រះរាជហរទ័យរៀបចំពិធីអបអរសាទរ ដល់លោកជំទាវ ក៏ដូចជាមហាឧបាសិកាផ្សេងទៀត ក្នុងឪកាសដែលទទួលបានគោរមងារថ្មីនេះ។

នាងវិសាខា អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភ ក៏បានសូមថ្វាយព្រះពរដល់សម្តេចព្រះអគ្គជាអង្គម្ចាស់ សូមស្តេចបានសមប្រកបដោយព្រះពុទ្ធពរទាំងឡាយ៤ប្រការ និងប្រាជ្ញាញាណភ្លឺថ្លាដើម្បីបន្តរដឹកនាំវិស័យព្រះពុទ្ធសាសនាកម្ពុជាអោយកាន់តែរីកចម្រើនរ៉ុងរឿងជាដរាបតរៀងទៅ សូមសម្តេចជាអរម្ចាស់ទទួលយកនូវសេចក្តីថ្លែងអំណរព្រះរាជគុណនេះដោយគោរព ពីខ្ញុំម្ចាស់នាងខ្ញុំទាំងអស់គ្នា សេចក្តីគួរពុំគួរសូមទ្រង់ព្រះមេត្តាប្រោស ៕






