ឧកញ៉ា សឹង ចាតវិជ្ជា ចែករំលែករឿង ៦យ៉ាង ដែលមានអត្ថន័យធំក្នុងជីវិតគូ

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា សឹង ចាតវិជ្ជា សហគ្រិនវ័យក្មេង និង​ជា​​ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន ម៉ូរៀ បាន​ចែករំលែក​រឿង ៦យ៉ាង ដែលលោក​យល់​ថា​មានអត្ថន័យធំក្នុងជីវិតគូ ទោះបី​​​​យើង​ជួប​បរាជ័យ គ្មានលុយកាក់ បាត់បង់អ្វី​គ្រប់យ៉ាង ​​ប៉ុន្តែ​នៅ​មាន​មនុស្សម្នាក់ ​​តែង​​ចាំ​លើក​ទឹកចិត្ត និង​ផ្តល់ភាព​ជឿជាក់ រហូត​កាន់ដៃ​គ្នា​ដល់​​​ ៥០ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​លោក​ឧកញ៉ា បាន​លើក​ឡើង​​​យ៉ាង​ដូច្នេះ​ថា ១.នៅពេលដែលមនុស្សគ្រប់គ្នាដើរចេញពីអ្នក ដោយសារ​អ្នក​បរាជ័យ តែនៅមានមនុស្សម្នាក់គត់នៅ ហើយដើរតាមអ្នកគ្រប់ជំហ៊ាន នេះគេហៅថា«ជំនឿ»។ ២.នៅពេល​ដែលអ្នកចេញក្រៅដល់យប់ជ្រៅហើយគ្រួសារអ្នកមិនដេញដោល ដោយនៅញញឹមគេងឱបអ្នក នេះគេហៅថា «ទុកចិត្ត»។ ៣.នៅពេលដែលអ្នកគ្មានការងារ គ្មានលុយកាក់ តែមនុស្សស្រីម្នាក់តែងតែ​អ៊ុតខោអាវការិយាល័យ​ព្យួររាល់ព្រឹកសម្រាប់អ្នក នេះគេហៅថា«ក្តីស្រឡាញ់»។ ៤. នៅពេលដែលអ្នកជួបព្រឹត្តិការណ៍ថ្មីលឿនពេក ដែល​អាចធ្វើឲអ្នកបាត់បង់គ្រប់យ៉ាង តែអ្នកនៅតែឈរមួយកន្លែង កាន់ដៃគ្នា ហើយផ្តល់ស្នាមញញឹមឲ្យគ្នា នេះគេ​ហៅថា«ក្តីសង្ឃឹម»។ ៥.នៅពេលដែលអ្នកនៅសន្ទនាដល់យប់ជ្រៅ សរសេរផែនការសម្រាប់អនាគត​ទាំងដែល​មើលវាមិនឃើញសោះ នេះគេហៅ «ភាពជឿជាក់»។ ៦.នៅពេលដែលអ្នកចាស់ជាមួយគ្នា ហើយប្រារព្ធ​ខួបអាពាហ៍​ពិពាហ៍ ៥០ឆ្នាំ ដោយសរសេរលើនំថា: ១៥ឆ្នាំតស៊ូ ៣៥ឆ្នាំ កាន់ដៃមិនបោះបង់ នេះគេហៅថា «ស្មោះស្ម័គ្រ»។

លោក​ឧកញ៉ា សឹង ចាតវិជ្ជា និង​ភរិយា លោកស្រី កេន អច្ឆរ៉ា នាយិកាក្រុមហ៊ុនម៉ូរៀ ​​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម និង​ជា​ដៃគូ​ដ៏​ស័ក្តិសម​មួយ ​​ជាពិសេស​អ្នកទាំងពីរ​តែង​​ពុះពារ​លើ​វិថី​សហគ្រិន និង​​ការ​ប្រកប​មុខ​ជំនួញ​របស់​ខ្លួន។ លោក​ សឹង ចាតវិជ្ជា ​​ត្រូវ​បាន​ព្រះមហាក្សត្រ ​​​​​ចេញ​ព្រះរាជក្រឹត្យ ​​ត្រាស់បង្គាប់​ផ្តល់គោរមងារ​ជា «ឧកញ៉ា» កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣៕