ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែង លោក ហេង ឡាលីន ជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនទទួលបានការតែងតាំងនេះ លោក ហេង ឡាលីន ជានាយទាហានជាន់ខ្ពស់មួយរូប ដោយមានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ (ផ្កាយ២) និងមានតួនាទីជាមេបញ្ជាការរង នៃកងពលតូចលេខ៧០។ លោកជាស្វាមី របស់លោកស្រី សេង សុវីរដ្ឋា ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីដើមខែមីនា ឆ្នាំ២០១៩។ លោកស្រី សេង សុវីរដ្ឋា ជាពាណិជ្ជករវ័យក្មេងមួយរូប ដែលតែងតែបរិច្ចាគថវិកាជួយការងារសង្គមជាញឹកញាប់ និងត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣៕


