ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក សុខ ចំរើន ជា «ឧកញ៉ា» នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក សុខ ចំរើន លេខ នស/រកត/០៨២៣/១៧៦៩ នេះ ត្រូវបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក សុខ ចំរើន ត្រូវបានគេស្គាល់ថា ជាម្ចាស់ហាងលក់គ្រឿងអលង្ការ ភីអរ (PR Fine Jewelry) ស្ថិតនៅបុរី ដឺព្រីមៀលែន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកជាស្វាមីរបស់លោកស្រី អ៊ុក ចរិយា ម្ចាស់ហាងថែរក្សាសម្ផស្ស លំអ ប៊ីយូធី (LOM Or Beauty) ស្ថិតនៅម្តុំបឹងកក់ ខាងក្រោយផ្សារអ៉ីដិន ហ្គាដិន ដែលជាកូនស្រី លោក អ៊ុក រ៉ុង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន៕