អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន កាលពីព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ បានរៀបចំពិធីឡើងភូមិគ្រឹះដ៏ធំស្កឹមស្កៃ នៅលើមហាវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើននាក់។
ភូមិគ្រឹះដ៏ធំស្កឹមស្កៃ របស់មហាសេដ្ឋីស្រុកខ្មែររូបនេះ បានរៀបចំឡើងបានយ៉ាងប្រណិត ដោយផ្នែកខាងក្រៅ មានដើមឈើធំៗជាម្លប់ដ៏ត្រជាក់ត្រជុំ ខណៈដែលខាងក្នុងដីឡូត៍ ក៏មានគូទឹក សួនច្បារ និងអាងហែលទឹកដ៏ធំមួយ អមទៅដោយអគារមុខងារជាច្រើនផ្នែក។ ចំណែកឯខាងក្នុង បំពាក់ទៅដោយគ្រឿងសង្ហារឹមប្រណិតៗ ជាមួយនឹងក្បូរក្បាច់រចនាបែបខ្មែរយ៉ាងសប្បូរបែបផងដែរ។
សូមទស្សនារូបភាពខ្លះៗខាងក្រោម៖
រូបភាព៖ The Ring Wedding Cambodia