ឧកញ៉ា យឹម តាស្រង់ ប្រកាសរៀបចំ “មហាព្រឹត្តិការណ៍ប្រគំតន្ត្រីផលិតផល EEw9” នៅផ្សារទំនើប K-Mall

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា យឹម តាស្រង់ ​​នាយកប្រតិបត្តិក្រុមហ៊ុន EEw9 ​​បាន​ប្រកាស​រៀបចំ​កម្មវិធី “មហាព្រឹត្តិការ​ប្រគំតន្ត្រី​ផលិតផល EEw9” ជាមួយការបើកបង្ហាញលក់ផលិតផលជិត ​១០០មុខ របស់ប្រេន EEw9 នៅផ្សារទំនើប K-Mall ​​នៅ​ថ្ងៃសៅរ៍ ទី១២ និង​ថ្ងៃអាទិត្យ​ ទី១៣ ខែសីហា ​ចុង​សប្តាហ៍​នេះ ​​ចាប់ពី​ម៉ោង ៩​ព្រឹក​តទៅ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហា​ព្រឹត្តិការណ៍​​ប្រគំតន្ត្រី​ផលិតផល EEw9 ​​នឹង​មាន​ការ​ចូល​រួម​សម្តែង​ពី​ក្រុម​កំប្លែង នាយ ពាក់មី កំពូល​តារា​ចម្រៀង ឧកញ៉ា ខេមរៈ សេរីមន្ត លោក គូម៉ា កញ្ញា តន់ ចន្ទសីម៉ា កញ្ញា អ៊ីវ៉ា ​ព្រម​ទាំង​តារា​ចម្រៀង​វ័យក្មេង​ជា​ច្រើន​រូប​ទៀត។ អ្វី​ដែល​កាន់​តែ​ពិសេស ​​រាល់​ការ​ទិញ​ទំនិញ​មួយ នឹង​ទទួល​បាន​ការ​បន្ថែម​ជូន​មួយ ដោយ​ឥតគិត​ថ្លៃ លើ​គ្រប់​ផលិតផល EEw9។ នៅ​ថ្ងៃ​នោះ​ដែរ បងប្អូន​មាន​ត្រឹម​តែ ៥​ដុល្លារ ក៏​អាច​ទិញ​ផលិតផល​កូរ៉េ​​យក​​ទៅ​ប្រើប្រាស់​បាន ព្រម​ទាំង​មាន​ការ​ចាប់​រង្វាន់​ជាមួយ​នឹង​កាដូ​មាស និង​ផលិត​ផល​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត។

សូម​ជម្រាប​ថា អតីត​អ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ទទួលបាន​ដំណែង​ថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 កាលពី​ចុង​ខែឧសភា ឆ្នាំ២០២២ ​​ហើយ​ផលិត​ផល​ក្រុមហ៊ុន​របស់​លោក ​កំពុង​ទទួល​បាន​​ទំនុក​ចិត្ត​ និង​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អតិថិជន៕

​សូមទស្សនាវីដេអូ៖