“លោកឧកញ៉ាវ័យក្មេង ចិត្តធម៌ ឡេង ណាវ៉ាត់ត្រា បានឧបត្ថម្ភ ដល់អ្នកហែលទឹក ក្នុងម្នាក់ 50$បន្ថែម បងៗកម្លាំង វរៈការពារព្រំដែន 2លានរៀល ប៉ុស្តិ៍ប្រចាំការនឹងប្រជាការពារ 50ម៉ឺនរៀលនឹងថ្លៃហូបចុក ស្នាក់នៅរបស់ពួកខ្ញុំ បញ្ចប់ការរុករកដោយគ្រឿងចក្រ តែនៅបន្តកម្លាំងមនុស្ស ករណី សង្សយ័ បងប្រុស កែវ ជួប ធ្លាក់ចូលរណ្ដៅសំរាម តាំងពីថ្ងៃទី30.07.2020មកទល់ពេលនេះនៅមិនទាន់រកឃើញ” នេះជា ការលើកឡើងរបស់ម្ចាស់គណនីFacebook ឈ្មោះឈន់ រស្មី សមត្ថកិច្ចម្នាក់ដែលបានចូលរួមជួយរុកជនរកគ្រោះ។

ទទឹមគ្មាននោះដែរ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា បានប្រកាសដំណឹងជាបន្ទាន់ ដែលរៀបរាប់ដោយសំណេរថា៖ «សូមបងប្អូនជួយស៊ែរនិងផ្សាយដំណឹងផង បងប្រុសម្នាក់នេះបានបាត់ខ្លួនរយៈពេលប្រាំថ្ងៃហើយ ដោយសង្ស័យថាធ្លាក់ចូលរណ្ដៅតែកម្លាំងក្រុមសមត្ថកិច្ចបានរុករក មិនឃើញនោះទេ»។ជាមួយគ្នានោះ អគ្គនាយកផលិតកម្មដ៏ល្បី Galaxy Navatra បានបន្តដោយសំណេរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថា៖ «ដូច្នេះសូមបងប្អូនជួយ និងផ្ដល់ព័ត៌មាននេះផងបើសិនជាបានឃើញគាត់នៅកន្លែងណា សុំបងប្អូនទាក់ទងមកលេខខាងក្រោម ខ្ញុំនឹងជូនសគុណ 5លានរៀល ជំនួសគ្រួសារគាត់ 086 666 551»។

សូមបញ្ជាក់ផងដែឬថា ជនរងគ្រោះឈ្មោះ កែវ ជួប បានបាត់ខ្លួនកាលពីថ្ងៃទី30 ខែ7 ឆ្នាំ2020 នៅភូមិព្រៃគប់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ហេតុដែលគាត់បាត់ខ្លួនគឺគាត់មកមើលគោឲ្យគេនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី30ខែ7ឆ្នាំ2020គាត់បានដេញគោមកវាលដូចរាល់ថ្ងៃ លុះវេលាម៉ោងប្រហែល 11:00amថ្ងៃត្រង់ បងប្រុសរបស់គាត់បានយកបាយអោយគាត់ដើម្បីអោយគាត់ហូបពេលថ្ងៃត្រង់ ពេលគាត់ជិះមកដល់មិនឃេីញអ្នកឃ្វៀលគោ ឃើញតែគោ ហើយគាត់បានរាប់គោទៅបាត់2ក្បាល គាត់ក៏បន្តជិះដើររកប្អូនប្រុស(អ្នកឃ្វៀលគោ)លុះដល់ម៉ោងប្រហែល12:30pmគាត់បានប្រទះឃើញគោដែលបាត់2ក្បាលនោះនៅស្រះចាក់សំរាម លុះនាំគ្នាជួយសង្គ្រោះគោរួចហើយនៅតែមិនឃើញបងប្រុស កែវ ជួប ទៀត មួយសន្ទុះក្រោយមកបងថ្លៃរបស់គាត់បានឃើញ មួក អាវភ្លៀង ដបទឹក ឬស្សីកាន់ដេញគោនិងកញ្ចប់បាយរបស់គាត់បានផុសចេញមកពីក្នុងទឹក នៅក្បែរគោនោះតែម្តង តាមសម្តីបងថ្លៃជនរងគ្រោះ និងសមត្តិកិច្ចនៅកន្លែងកេីតហេតុបានសន្និដ្ឋានថា ជនរងគ្រោះអាចនឹងធ្លាក់ចូលរណ្តៅសំរាមនេះ90% តែមកទល់ពេលនេះរយះពេល4យប់5ថ្ងៃហើយការរុករកមិនឃើញទាល់តែសោះ៕





