សិស្សឆ្នើមពីសាលាអន្តរជាតិ វើលដ៍កម្ពុជា ឧកញ៉ា សាយ សោភា ដណ្តើមបានមេដាយមាស និងសំរឹទ្ធ ៨គ្រឿង ពីការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា សាយ សោភា អគ្គនាយិកា សាលាអន្តរជាតិ វើលដ៍កម្ពុជា ក្នុងនាមជាសាលាឯកជន​ឈានមុខ កាលពីពេលថ្មីកន្លងទៅនេះ បានរួមចំណែកលើកមុខមាត់វិស័យអប់រំ​កម្ពុជាទៅកាន់ឆាកអន្តរជាតិ​ជាថ្មីបន្ថែមទៀត ដោយបានប្រកាសពីសិស្សឆ្នើមរបស់ខ្លួនចំនួន ៨នាក់ ដណ្តើមបានមេដាយមាសចំនួន២ និងសំរឹទ្ធចំនួន៦ ពីកម្មវិធីប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣ (SIMOC 2023) ដែលប្រារព្ធឡើងកាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីឧកញ៉ា សាយ សោភា អគ្គនាយិកា និងជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំកម្ពុជា មានប្រសាសន៍ប្រាប់ Oknha News ថា៖ “ក្នុងនាមគណៈគ្រប់គ្រងសាលាផ្ទាល់ ក៏ដូចជាលោកគ្រូ អ្នកគ្រូ​ទាំង​អស់ ពិតជាមានមោទនភាពជាខ្លាំង ដែលក្មួយៗជាសិស្សឆ្នើមតំណាងសាលា​ចូលរួមប្រកួតគណិតវិទ្យា​អូឡាំព្យាដ​អន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣ និងប្រឹងប្រែងរហូតដណ្ដើមបានមេដាយមាស ចំនួន២ និងមេដៃសំរឹទ្ធ​ចំនួន៦ ត្រឡប់មកមាតុប្រទេសវិញ”។

លោកស្រីឧកញ៉ា បន្ថែមថា សមិទ្ធផលមេដាយទាំងអស់នេះ ឆ្លុះបញ្ចាំងពីគុណវឌ្ឍន៍នៃវិស័យអប់រំ​របស់​សាលាអន្តរជាតិ វើលដ៍កម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ លើការបណ្ដុះបណ្ដាលសិស្សានុសិស្ស ឱ្យទទួល​បានការអប់រំកម្រិតអន្តរជាតិ មិនចាញ់ស្តង់ដារអប់រំនៅបណ្ដាប្រទេសក្នុងផ្សេងៗលើពិភពលោកឡើយ។ ទន្ទឹមគ្នា​នោះ លោកស្រីឧកញ៉ា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្ដងទៀត ចំពោះអាណាព្យាបាលសិស្ស ដែលតែងតែផ្ដល់ជំនឿជឿជាក់ និងបញ្ជូនបុត្រធីតា មកទទួលការអប់រំនៅសាលាអន្តរជាតិ វើលដ៍កម្ពុជា។

គួរបញ្ជាក់ថា ការប្រកួតនេះត្រូវបានបែងចែកជា ៣កម្មវិធីមាន៖ Math Olympiad Contest (ការប្រកួត​ជា​ឯកជន), Mind Sports Challenge (ការប្រកួតជាក្រុម), Maths Warriors Competition (ការប្រកួត​ជាក្រុម)។ ជាលទ្ធផលនៃបេក្ខជនរបស់កម្ពុជាទាំងអស់គ្នាទទួលបាន៖ រង្វាន់នៃសិស្សលំដាប់ពិន្ទុខ្ពស់ទាំង ៣កម្មវិធីបញ្ចូលគ្នាលំដាប់ទី២ ប្រចាំថ្នាក់ទី១១ ចំនួន១, មេដាយមាសសរុបចំនួន១៣ មេដាយប្រាក់ចំនួន៦ និងមេដាយសំរឹទ្ធចំនួន២៣។

នេះជាឆ្នាំទី៩ ហើយនៃការគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរីនេះ ដោយមានបេក្ខជនចូលរួមសរុបចំនួន ១,៦៣៣ មកពីបណ្តាល ២៥ប្រទេសទូទាំងពិភពលោក។ ហើយឆ្នាំ ២០២៣នេះ ក៏ជាឆ្នាំទី១ ដែលបេក្ខជន​កម្ពុជាចូលរួមការប្រឡងកម្រិតអន្តរជាតិ គណិតវិទ្យាអូឡាំព្យាដ អន្តរជាតិ សិង្ហបុរី ទទួលបានរង្វាន់​សិស្សលំដាប់​ខ្ពស់ និងមេដាយមាសពីការប្រកួតលើវិញ្ញាសាគណិតវិទ្យាជាឯកជននេះ។

សាលាអន្តរជាតិ វើលដ៍កម្ពុជា ជាសាលាស្តង់ដារកម្រិតអន្តរជាតិ និងបានបញ្ជូនសិស្សទៅចូលរួមប្រកួត​ដណ្ដើម​មេដាយអន្តរជាតិជាមួយបណ្ដាប្រទេសនានាលើពិភពលោកជារៀងរាល់ឆ្នាំ។ សាលាអន្តរជាតិ វើលដ៍កម្ពុជា ជា​សាលាអន្តរជាតិឈានមុខមួយនៅកម្ពុជា ដោយសារតែ៖

១. ជាសាលាដែលមាន Curriculum ច្បាស់លាស់មានការទទួលស្គាល់ត្រឹមត្រូវ ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២ ។
២. មានការទទួលស្គាល់កម្មវិធីសិក្សាស្តង់ដារអន្តរជាតិគ្រប់កម្រិត។ សម្រាប់ថ្នាក់មតេ្តយ្យសិក្សា និងបឋមសិក្សា​កម្មវិធីសិក្សាទទួលស្គាល់ដោយ SEAB ( IPSLE) ប្រទេសសិង្ហបូរី និងមធ្យមសិក្សាកម្មវីធីសិក្សា Cambridge IGCSE AS/ Alevel ទទួលស្គាល់ដោយ Cambridge ចក្រភពអង់គ្លេស ហើយសម្រាប់សញ្ញាបត្រថ្នាក់ទី១២ អន្តរជាតិ គឺមានតម្លៃសមមូលជាមួយនឹងសញ្ញាបត្រទុយតិភូមិជាតិ (ថ្នាក់ទី១២) ។
៣. សាលាមានអាយុកាល ១០ឆ្នាំមកហើយ។
៤. សិស្សទទួលបានចំណេះដឹង ៣ភាសា គឺភាសាខ្មែរ, អង់គ្លេស និង ភាសាចិន។
៥. ទទួលសិស្សឲ្យចូលរៀនចាប់ពីអាយុ ១ឆ្នាំ ៨ ខែ ឡើងទៅ ។
៦. ជាសាលាដែលមានកម្មវិធីសិក្សាជាតិ និងអន្តរជាតិ តែរក្សាប្រពៃណី និងវប្បធម៌ខ្មែរ។

-វិន័យ គុណភាព សីលធម៌ និងសុខុមាលភាព ជាគោលការណ៍គ្រឹះនៃសាលា អន្តរជាតិ វើលដ៍ កម្ពុជា ។

-សិក្សាបីភាសាក្នុងពេលតែមួយ (អង់គ្លេស ចិន ខ្មែរ)

-សិក្សាពេញ១ថ្ងៃ សិក្សាពីថ្ងៃចន្ទ ដល់ សុក្រ។

-សាខា ទួលគោក ផ្លូវ ៥២៨

-សាខា ទឹកល្អក់៣ ផ្លូវ ២៣០ (កោសដូង)

-សាខា ច្បារអំពៅ (បើកដំណើរការថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣)៕