ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោកស្រី ឆេង ស្រីនាង ជា «ឧកញ៉ា» នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ឆេង ស្រីនាង ត្រូវបានគេស្គាល់ថា ជាអគ្គនាយិការក្រុមហ៊ុន ម៉ាដាមស្អាត ហើយលោកស្រីតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមបរិច្ចាគថវិកាគាំទ្រយុទ្ធនាការផ្សេងៗ និងការចែករំលែកសម្ភារៈ និងថវិកាផ្ទាល់ខ្លួនដល់ចាស់ជរា សិស្សក្រីក្រ និងកិច្ចការសប្បុរសធម៌ជាច្រើនទៀតផងដែរ៕


