ឧកញ៉ា គឹម សុខអេង ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៨៧៤។
ការផ្តល់គោរមងារអ្នកឧកញ៉ាជូនឧកញ៉ា គឹម សុខអេង តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមជម្រាបជូនថា កាលដែលព្រះករុណាជាអម្ចាស់ជីវិតតម្កល់ត្បូងត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ានេះ គឺរំលងមិនដល់មួយខែផងបន្ទាប់ពីឧកញ៉ា គឹម សុខអេង ទទួលបានគោរមងារឧកញ៉ា ពោលគឺនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។
លោក គឹម សុខអេង ត្រូវបានដឹងថា ជាម្ចាស់បុរី ខេស៊ី (Borey KC) នៅជិតផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ លោកឧកញ៉ាក៏ជាអគ្គនាយក Eng Design & Construction, ស្ថាបនិកក្លិបហាត់ប្រាណ បឹងកេងកង និងជាសហស្ថាបនិកក្រុមហ៊ុនពុះដីឡូត៍ នៅខេត្តកោះកុងផងដែរ។ លើសពីនេះឧកញ៉ាក៏ជាជំនួយការឯកឧត្ដម អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ទៀតផង៕

