ភរិយាអគ្គនាយករងភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិម្នាក់ទទួលគោរមងារ«អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

 ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៨៤៤ ត្រាសបង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់លោកស្រីឧកញ៉ា អ៊ាន អេឡែន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់ងារជា «ឧកញ៉ា» កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។

លោកស្រីឧកញ៉ា អ៊ាន អេឡែន ជាម្ចាស់សណ្ឋាគារ សែនហាន ដែលជាភរិយារបស់លោក យិន សារ៉ាន់ អគ្គនាយករងភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ។ បច្ចុប្បន្នលោកស្រីឧកញ៉ា អ៊ាន អេឡែន ក៏ជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន។

សូមរម្លឹកថា លោកស្រីឧកញ៉ា អេឡែន គឺជាពាណិជ្ជករស្រ្តីដ៏ជោគជ័យមួយរូបក្នុងវិស័យអលចនទ្រព្យ។ កាលពីពេលកន្លងទៅលោកស្រីធ្លាប់ទទួលបានដីផ្ទៃបឹងតាមោកមួយចំណែកធំផងដែរ ដោយបច្ចុប្បន្នលោកស្រីកំពុងវិនិយោគគម្រោង តាមោក ស៊ីធីលែន (Tamork City Land) ដែលលក់លំនៅដ្ឋាន និងដីឡូតិ៍៕