ឧកញ៉ា ហេង សៀ សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ លោកស្រីឧកញ៉ា អ៊ាន អេឡែន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា, ឧកញ៉ា តែ អ៊ីឆែ និងឧកញ៉ា សុខ ឆេង សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលលោក-លោកស្រីឧកញ៉ា ត្រូវបានព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។
ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា នេះ ពិតជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែងលះបង់ ទាំងពេលវេលា និងថវិការផ្ទាល់ខ្លួន របស់អ្នកឧកញ៉ាទាំង ៣រូប ក្នុងការជួយជ្រោមជ្រែងរាល់សកម្មភាពមនុស្សធម៌ និងចូលរួមបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចការមនុស្សធម៌ជាច្រើន ដែលនេះសបញ្ជាក់ពីឆន្ទៈ និងការលះបង់ ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងជាឧត្តមប្រយោជន៍ជូន សាធារណៈជន និងប្រជាពលរដ្ឋកម្ពុជា។
នាឱកាសប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំ ក៏សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ អ្នកឧកញ៉ា ទាំង៣រូប និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យបន្ថែមទៀត ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ និងសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕