កូនប្រុសច្បងអ្នកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប និងកូនស្រី ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីមង្គលពិសាស្លាដកកន្លែង ហៅថា ពិធីភ្ជាប់ពាក្យនៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣នេះ។
កូនប្រុសអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ តែ សុណ្ណនី មានឈ្មោះថា អ៊ីង វីរៈ និងបុត្រីឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោកជំទាវ ស៊ុន សុថា ឈ្មោះថា ស៊ុន ស៊ីមុនី ដែលជាកូនស្រីពៅទី៣។
ពិធីភ្ជាប់ពាក្យរវាងកូនប្រុសមហាសេដ្ឋីលំដាប់កំពូលកម្ពុជា និងកូនស្រីឥស្សរជនកំពូលនៅពេលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ដូចជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ និងលោកជំទាវ ពេជ ចន្ទមុន្នី, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោក អូន ព័ន្ធមុនីរ័ត្ន, លោក ជា សុផារ៉ា, លោក នេត សាវឿន, លោក គង់ វិបុល, អ្នកឧកញ៉ា លី យ៉ុងផាត់, អ្នកឧកញ៉ា លី ហួរ, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត ព្រមទាំងមហាសេដ្ឋី អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕
សូមទស្សនាវីដេអូខាងក្រោយដែលផលិតដោយក្រុមការងារ បាយសី៖