ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ឧកញ៉ា ហ៊ួរ ហាក់សេង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ហ៊ួរ ហាក់សេង គឺជាសហគ្រិនវ័យក្មេងក្នុងវិស័យអចលនទ្រព្យ ការសាងសង់ផ្ទះលំហែកាយនៅខេត្តកំពត និងជាម្ចាស់ហាងលក់គ្រឿងអលង្កាពេជ្រ ថន គឹមលី។ គួររម្លឹកថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ឲ្យឧកញ៉ា ហ៊ួរ ហាក់សេង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ៕
