ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារលោក ជា សយ ជា «ឧកញ៉ា» នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា សយ ត្រូវបានគេស្គាល់ថា ជាអគ្គនាយកក្រុមហ៊ុន អេហ្គ្រីម៉ាស្ទ័រ (AGRI-MASTER CO.,LTD) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា ខាងផលិតចំណីសត្វតាំងពីឆ្នាំ២០០៤។
លោក ជា សយ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមបរិច្ចាគថវិកាគាំទ្រយុទ្ធនាការផ្សេងៗ និងការចែករំលែកសម្ភារៈ និងថវិកាផ្ទាល់ខ្លួនក្នុងកិច្ចការសប្បុរសធម៌ជាច្រើនទៀតផងដែរ៕


