ឧកញ៉ាបណ្ឌិត គីម ហ៊ាង អញ្ជើញ ធានា និងចេញលុយឱ្យភ្នាក់ងារដែលលក់គ្រប់ផែនការ ទៅលេងសហរដ្ឋអាមេរិក

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក​ KW Cambodia ​ប្រកាស​​អញ្ជើញ ធានា និងចេញលុយឱ្យ​សមាជិក KW Cambodia ដែល​ជួយ​លក់​ផ្ទះ​វីឡា នៅ​បុរី វិមានសំណាង បាន​គ្រប់ផែនការ​​ចំនួន ៥០នាក់ ទៅ​ចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៤ នៅ​ទីក្រុង​ Las Vegas សហរដ្ឋអាមេរិក ដោយ​ឥតគិត​ថ្លៃ នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​ឱ្យ​ដឹង​ថា ប្រូម៉ូសិនពិសេស​នេះ​ គឺ​សម្រាប់​ភ្នាក់ងារ ដែលជួយ​លក់ផ្ទះវីឡា​នៅបុរី វិមានសំណាង បានគ្រប់ផែនការចំនួន ៥០នាក់។ កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លង​ទៅ លោក​ឧកញ៉ា ក៏​បាន​​ដឹកនាំ​ប្រធានសាខា KW ទាំង៥ និងសមាជិក សរុបចំនួន ១៧រូប ទៅ​ចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៣ នៅ Anaheim Convention Center នារដ្ឋ California សហរដ្ឋអាមេរិក ដែលមាន​សមាជិកចូលរួមសរុបប្រមាណជាង ២ម៉ឺននាក់ មកពី ៥២ប្រទេស និង ៥ទ្វីបលើពិភពលោក​ផងដែរ។

សូម​ជម្រាប​ថា Keller Williams Realty International ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយ ដែលមាន​ប្រភព​មកពីអាមេរិក មានសាខានៅលើ ៥ទ្វីប ៥៥ប្រទេស និងមានសមាជិករាប់សែននាក់។ KW Family Reunion 2024 នឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី ២៥ ដល់ ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុង Las Vegas សហរដ្ឋ​អាមេរិក ដោយមានសមាជិកមកពីរាប់សិបប្រទេសចូលរួម ហើយ KW Cambodia ក៏នឹងចូលរួមផងដែរ៕