ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ជាម ឃុនណាត និងឧកញ៉ា ភួ វាសនា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា ជាម ឃុនណាត ជាអ្នកជំនួញលើវិស័យអចលនទ្រព្យដ៏លេចធ្លោរមួយរូប ហើយលោកគឺជា អគ្គនាយកបុរី មេគង្គ លែន និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

ចំណែកឯលោកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង។ លោកឧកញ៉ា ភួ វាសនា ក៏ជាប្រធាន សសយក ស្រុកថ្មគោល និងជាកូនប្រុសរបស់ឧកញ៉ា ភួ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយស្រុកថ្មគោល៕

