ឧកញ៉ា លី យូគៀក ទទួលបានគោរមងារ «អ្នកឧកញ៉ា» ពីព្រះមហាក្សត្រ

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា លី យូគៀក​ ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា លី យូគៀក ​ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជានិច្ចកាល​​តែងតែ​ចូល​រួម​បរិច្ចាគថវិកា​ និង​ធនធាន​ផ្ទាល់ខ្លួន ​​ជាមួយ​រាជរដ្ឋាភិបាល ស្ទើរ​​គ្រប់​សកម្មភាព។ ជាពិសេស លោក​ឧកញ៉ា តែង​ចូល​រួម​ក្នុង​ការ​ជួយ​កសាង​សមិទ្ធផល​នានា តាម​ទី​វត្ត​អារ៉ាម និង​សាលារៀន។ ជាក់ស្តែង កាលចុង​ឆ្នាំ២០២២ លោក​ឧកញ៉ា បាន​ឧបត្ថម្ភ​​​​ទាំង​ស្រុង លើ​ការ​កសាង​រូបសំណាកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាក​សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត និងរូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចន្ទ្រា ​ស្ថិត​នៅ​ស្រុកចន្ទ្រា ខេត្ត​ស្វាយរៀង៕