ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោមងារ «ឧកញ៉ា» ជូនលោកស្រី នួន ពេជ្រសុផល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៨៨២ ផ្តល់គោរមងារឧកញ៉ា ជូនលោកស្រី ងួន ពេជ្រសុផល ធ្វើឡើងតបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

លោកស្រី ងួន ពេជ្រសុផល ត្រូវបានគេដឹងថា មន្រ្តីដ៏ឆ្នើមម្នាក់នៅក្បែរអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បច្ចុប្បន្នលោកស្រីកំពុងកាន់តំណែងជាអគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ជាច្រើនអាណត្តិមកហើយ។
ជានិច្ចកាលលោកស្រីតែងតែបង្ហាញវត្តមានស្ទើគ្រប់កម្មវិធីជាមួយសភាពាណិជ្ជកម្ម ពិសេសរាល់ពេលអ្នកឧកញ៉ា គិត ម៉េង បំពេញបេសកកម្មការទូតនៅក្រៅប្រទេសម្តងៗអមដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងឥស្សរជនកំពូលក្នុងជួររាជរដ្ឋាភិបាលផ្សេងទៀតពាក់ព័ន្ធកិច្ចការងារពាណិជ្ជកម្ម និងវិនិយោគជាដើម៕


