ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា ម្ចាស់ផ្សារហេងលី

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា ហេង លី​​​ ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ហេង លី វ័យ៧៤ឆ្នាំ មាន​ស្រុកកំណើត​នៅរាជធានីភ្នំពេញ ហើយ​លោក​បាន​ប្រឡូក​ក្នុង​វិស័យពាណិជ្ជកម្ម​ក្នុង​ទ្រង់ទ្រាយធំ តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ លោក​ឧកញ៉ា​ ជាម្ចាស់ និង​ជា​អគ្គនាយក ផ្សារ ហេងលី ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រៅពី​នេះ លោក​ឧកញ៉ា​ ​នៅ​មាន​មុខជំនួញ​ធំៗ​មួយចំនួន​ទៀត ហើយ​លោក​ឧកញ៉ា ក៏មានតួនាទី​​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃ​សមាគម​ឧកញ៉ាកម្ពុជា។

កន្លងមក លោកឧកញ៉ា បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈ​ការ​បរិច្ចាគ​ទ្រព្យធន​ជា​ច្រើន ព្រម​ទាំង​កម្លាំង​កាយចិត្ត​ ប្រាជ្ញាស្មារតី និង​ពេលវេលា។ លោកឧកញ៉ា ត្រូវ​បាន​ទទួល​ស្គាល់​ និង​ផ្តល់​តម្លៃ​តាម​រយៈ​គ្រឿង​ឥស្សរិយយស​ និង​ប័ណ្ណ​ថ្លែង​អំណរគុណ​ជា​ច្រើន​ ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា៕